Hard Drive ធំជាងគេក្នុងលោកទំហំ 5 TB តម្លៃ ១៩០ ដុល្លារ
- 2016-11-17 06:29:08
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Hard Drive ធំជាងគេក្នុងលោកទំហំ 5 TB តម្លៃ ១៩០ ដុល្លារ
ចន្លោះមិនឃើញ
ក្រុមហ៊ុន Seagate បានប្រកាស Hard Drive ថ្មីមួយទំហំធំជាងគេក្នុងលោកដោយមានទំហំដល់ ៥ TB ឬ ស្មើនឹងជាង ៥ ០០០ GB។
Hard Drive ម៉ូដែល Backup Plus នេះមានមកស្រាប់នូវ Software Dashboard ដែលងាយស្រួលសម្រាប់ការ Bakcupទិន្នន័យទូរសព្ទ, Cloud ឬ Social Media។ មុខងារផ្សេងទៀតរួមមាន Driver NTSC ដើម្បីអាចប្រើជាមួយកុំព្យូទ័រ Mac បាន, រន្ធតភ្ជាប់ USB 3.0 និង មានទំហំ ២០,៥ ម.ម។
Backup Plus នឹងមានលក់ក្នុងខែនេះដោយមានតម្លៃ ១៨៩,៩៩ ដុល្លារ ហើយមានជម្រើសពណ៌ ខ្មៅ, ប្រាក់, ក្រហម និង ពណ៌ខៀវ៕
ចុចអាន៖ OnePlus 3T RAM 6GB តម្លៃថោកជាង iPhone 7 ពាក់កណ្ដាល