OnePlus 3T RAM 6GB តម្លៃថោក​ជាង iPhone 7 ពាក់​កណ្ដាល​

  • 2016-11-17 01:56:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បន្ទាប់​ពី​ប្រកាស​ One Plus 3 បាន​​រយៈ​ពេល​​ ៥​ ខែ ​ក្រុមហ៊ុន​ចិន​ OnePlus បាន​បញ្ចេញ​ស្មាតហ្វូន​ថ្មី​មួយ​ទៀត​ម៉ូដែល​ OnePlus 3T ដែល​ជា​ការ​អាប់ដេត​ចេញ​ពី​ OnePlus 3។

ដោយ​សារ​តែ​ជា​ការ​អាប់ដេត​ចេញ​ពី​ OnePlus 3 ហេតុ​នេះ​រូបរាង​របស់​ OnePlus ជំនាន់​ថ្មី​នេះ​មិន​ខុស​គ្នា​ពី​ OnePlus ជំនាន់​មុន​ឡើយ​ ប៉ុន្តែ​លក្ខណៈ​សម្បត្តិ​ទូរសព្ទ​ខ្លាំង​ជាង​មុន។ អេក្រង់​នៅ​តែ​ជា​ប្រភេទ​ Optic AMOLED ដោយ​មាន​ទំហំ​ ៥,៥ អ៊ីញ​ អាច​បង្ហាញ​រូបភាព​កម្រិត​ 1920x1080។

RAM ទូរសព្ទ​នៅ​តែ​មាន​ទំហំ​ 6GB ដដែល​ ប៉ុន្តែ​បន្ទះ​ Chip បាន​អាប់ដេត​ទៅ​កាន់​ Snapdragon 821 ដែល​មាន​ល្បឿន​ដល់​ 2.35GHz។ ចំពោះ​អង្គ​ផ្ទុក​ទិន្នន័យ​​មាន​ ២ ជម្រើស​ គឺ​ 64GB និង 128GB។

កាមេរ៉ា​ខាង​ក្រោយ​នៅ​តែ​​​មាន Sensor ​IMX 298កម្រិត​ 16MP ដែល​ផលិត​ដោយ​​ Sony ប៉ុន្តែ​ក្រុមហ៊ុន​ OnePlus លើក​ឡើង​ថា​កាមេរ៉ា​​នេះ​អាច​ចាប់​យក​វីដេអូ​បាន​ប្រសើរ​ជាង​មុន។ ចំណុច​ប្រែ​ប្រួល​ខ្លាំង​របស់​ OnePlus 3T គឺ​កាមេរ៉ា​ខាង​មុខ​ដែល​បាន​អាប់ដេត​ពី​ 8MP ឡើង​ដល់​ 16MP។

បច្ចុប្បន្ន​ OnePlus 3T ដំណើរ​ការ​ដោយ​ប្រព័ន្ធ​ប្រតិបត្តិការ​ Android Marshmallow 6.0 ប៉ុន្តែ​នឹង​អាច​អាប់ដេត​ទៅ​ Android Nougat 7.0 នៅ​ចុង​ឆ្នាំ​នេះ។

OnePlus 3T នឹង​មាន​លក់​នៅ​ទីផ្សារ​សហរដ្ឋអាមេរិក​ និង អឺរ៉ុប​ នា​ថ្ងៃ​ទី​ ២២ វិច្ឆិកា​ ខាង​មុខ​ដោយ​​សម្រាប់​ប្រភេទ 64GB មាន​តម្លៃ​ ៤៣៩ ដុល្លារ និង​ ប្រភេទ 128GB តម្លៃ​ ៤៧៩ ដុល្លារ៕​​​​

ចុច​អាន៖ ស្មាតហ្វូន​ ​IEC2 ​​យីហោ​មក​ពី​ជប៉ុន តម្លៃ​មិន​ដល់​​៥០​ដុល្លារ

ប្រភព៖ PhoneArena   ប្រែ​សម្រួល៖ សុខហេង

អត្ថបទពេញនិយម