ក្រៅ​ពី​អង់គ្លេស​​ ​ ភាសា​អ្វី​​សំខាន់​សម្រាប់​​យុវជន​​​ងាយ​រក​ការងារ​​​​​​នៅ​កម្ពុជា​បច្ចុប្បន្ន​?

  • 2016-11-18 00:07:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បន្ទាប់​ពី​ភាសា​​អង់គ្លេស​ដែល​ប្រើ​ប្រាស់​ទូទៅ​​ក្នុង​វិស័យ​ការងារ​បច្ចុប្បន្ន យុវជន​គួរ​ចេះ​ភាសា​​ចិន​​មួយ​បន្ថែម​​ទៀត ដើម្បី​ជា​ភាព​ងាយ​ស្រួល​ក្នុង​ការ​រក​ការងារ​នៅ​កម្ពុជា​បច្ចុប្បន្ន​។ នេះ​បើ​តាម​ អ្នក​ជំនាញ​នៃ​ក្រុមហ៊ុន​សេវាកម្ម​​ជ្រើស​រើស​ធន​ធាន​មនុស្ស​​មួយ​នៅ​កម្ពុជា​។

លោក​ លី​ វណ្ណារិទ្ធ​ ជា​​​ប្រធាន​ប្រតិបត្តិការ​នៃ​ក្រុមហ៊ុន​សេវាកម្ម​​ជ្រើស​រើស​ធន​ធាន​មនុស្ស CAMHR បាន​​​ប្រាប់​​​ថា ដោយ​សារ​​នៅ​កម្ពុជា​​​គឺ​​មាន​ក្រុមហ៊ុន​​ចិន​ជាង​គេ​​ធ្វើ​ការ​វិនិយោគ​ ដែល​ផ្ដល់​​នូវ​ការងារ​ជា​ច្រើន​ដល់​យុវជន​កម្ពុជា​ ។ ​​នេះ​ជា​ការ​លើក​ឡើង​របស់​លោក ​​​​​​​នា​ក្នុង​ឱកាស​​​នៃ​ពិធី​ពិព័រណ៍​ការងារ​ថ្នាក់​ជាតិ​ដែល​បាន​​ធ្វើ​ឡើង​នៅ​កោះ​ពេជ្រ​កាល​​ថ្ងៃ​ទី​ ៥-៦ វិច្ឆិកា​ កន្លង​ទៅ។

ដោយ​យោង​តាម​​របាយ​ការណ៍​ចេញ​ផ្សាយ​ពី​ធនាគារ​ជាតិ​ ចិន​ជា​ប្រទេស​វិនិយោគ​នៅ​កម្ពុជា​ធំ​បំផុត​​ក្នុង​រយៈ​ពេល​២​ទសវត្ស​​មក​នេះ សរុប​ជា​ទឹក​ប្រាក់​ ១៩,២​ពាន់​លាន​ដុល្លារ​។ ដូច​នេះ​​​នៅ​កម្ពុជា​​មាន​ក្រុមហ៊ុន​ចិន​ជា​ច្រើន​ដែល​​ត្រូវ​ការ​​ អ្នក​ចេះ​ភាសា​​​ចិន​នោះ​។

កន្លង​ទៅ​ថ្មី​ៗ​នោះ ប្រធានាធិបតី​ចិន​បាន​​មក​ធ្វើ​ទស្សនកិច្ច​​ផ្លូវ​ការ​លើក​ដំបូង​​​​នៅ​កម្ពុជា​ ដែល​បង្ហាញ​ពី​ចំណង​មិត្ត​ភាព​រវាង​ចិន និង​កម្ពុជា​កាន់​​តែ​រឹង​មាំ​ខ្លាំង​ ដែល​ជំរុញ​​ឲ្យ​អ្នក​វិនិយោគ​ និង​ភ្ញៀវ​ទេសចរ​ចិន​ចូល​មក​កម្ពុជា​កាន់​តែ​ច្រើន​៕ ​​​​

​​​​​​​​

អត្ថបទ៖ មាន រតនា