បន្ទះ​ឈីប​ Snapdragon ជំនាន់​ថ្មី​ ល្បឿន​កាន់​តែ​លឿន

  • 2016-11-18 02:24:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Qualcomm ដែល​ជា​ក្រុមហ៊ុន​ផលិត​បន្ទះ​ Chip ​សម្រាប់​ទូរសព្ទ​ Android ដ៏​ល្បី​​ឈ្មោះ​មួយ​ បាន​ប្រកាស​ចេញ​នូវ​បន្ទះ​ Chip ជំនាន់​ថ្មី​ Snapdragon 835 ដែល​នឹង​ចាប់​ផ្ដើម​ផលិត​នៅ​ឆ្នាំ​ ២០១៧។

​ដូច​ជា​ Snapdragon 820 ដោយ​ Snapdragon 835 នេះ​​ ជា​ការ​សហការ​ផលិត​​រវាង​ Qualcomm និង​ Samsung។ យោង​តាម​ការ​ប្រកាស​ឲ្យ​ដឹង​ថា​ បន្ទះ​ Chip ជំនាន់​ថ្មី​នេះ​មាន​ទំហំ​ត្រឹម​ ១០ ម.ម​ តូច​ជាង​មុន​ ៣០%, មាន​ល្បឿន​លឿន​ជាង​មុន​ ២៧% និង​ ​ប្រើ​ប្រាស់​ថាមពល​តិច​ជាង​មុន​ ៤០%។

បន្ទះ​ Chip ជំនាន់​ថ្មី​នេះ​ដែរ​ក៏​នឹង​អាច​ទ្រាំទ្រ​ជា​មួយ​បច្ចេកវិទ្យា​សាក​បញ្ចូល​ថ្ម​លឿន​ Quick Charge របស់​ Qualcomm ជំនាន់​ទី​ 4.0 ដែល​ជា​ជំនាន់​ចុង​ក្រោយ ដោយ​អាច​សាក​បញ្ចូល​ថ្ម​បាន​លឿន​ជាង​ជំនាន់​ 3.0 ​ដល់​ទៅ​ ២០%៕​​

ចុច​អាន៖​ Hard Drive ធំជាង​គេ​ក្នុង​លោក​ទំហំ​ 5 TB តម្លៃ​ ១៩០ ដុល្លារ​

​​​​​​

ប្រភព៖ PhoneArena   ប្រែ​សម្រួល៖ សុខហេង

អត្ថបទថ្មី