ហ្គេមបាញ់ប្រហារបែបវិទ្យាសាស្ត្រ អ្នកលេងល្មមៗលស់ព្រលឹង
- 2016-11-18 08:21:14
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ហ្គេមបាញ់ប្រហារបែបវិទ្យាសាស្ត្រ អ្នកលេងល្មមៗលស់ព្រលឹង
ចន្លោះមិនឃើញ
ហ្គេមបាញ់ប្រហារលើទូរសព្ទក្រាហ្វិកច្បាស់ដូចជា MC5 និង NOVA 3 ជាដើម សុទ្ធជាហ្គេមប្រភេទ RPG ល្បីនិងពេញនិយមលេងលើទូរសព្ទ។ ប៉ុន្តែនៅមានហ្គេមបាញ់ប្រហារបែបវិទ្យាសាស្ត្រកាន់តែរន្ធត់មួយទៀតឈ្មោះ Dead Effect 2។
Dead Effect 2 ជាហ្គេមបាញ់ប្រហារ Zombie និងសត្វចម្លែកវិទ្យាសាស្ត្រ ផលិតដោយក្រុមហ៊ុន BadFly Interactive របស់សាធារណរដ្ឋឆេក។ ហ្គេមនេះចែកជាពីរផ្នែកគឺ Story Part 1 និង Story Part 2 ដោយមាន Chapter សរុបចំនួន ២០។
អ្នកលេងអាចជ្រើសរើសតួអង្គមួយក្នុងចំណោមតួអង្គផ្តល់ឲ្យចំនួន ៣ ក្នុងហ្គេម ដោយតួអង្គនីមួយៗមានជំនាញបាញ់ប្រហារនិងប្រយុទ្ធពិសេសផ្សេងៗគ្នា។
ក្រាហ្វិក សាច់រឿងនិងទីតាំងប្រយុទ្ធក្នុង Dead Effect 2 ស្រដៀងគ្នានឹងហ្គេម Quake 4 និង Doom 4 លើកុំព្យូទ័រដែរ ព្រោះឧបសគ្គនិងបេសកកម្មផ្សេងៗត្រូវបំពេញលើ Spaceship និងលើភពក្រៅ។ តួអង្គត្រូវប្រយុទ្ធនឹងសត្រូវនៅកន្លែងខ្លះងងឹង ឯខ្លះទៀតត្រូវដើរកាត់ទឹក ហើយពេលខ្លះសត្វចម្លែកចេញមកពញ្ញាក់ អ្នកលេងឲ្យសល់ព្រលឹងក៏មាន។
ដើម្បីអាចឲ្យតួអង្គប្រយុទ្ធកាន់តែខ្លាំង អ្នកលេងត្រូវ Upgrade និង Implant តួអង្គ និងទិញសព្វាវុធទំនើបៗដើម្បីងាយវាយប្រហារសត្រូវធំៗបានលឿន។ យ៉ាងណាមិញពេលបំពេញបេសកកម្មម្តងៗ តួអង្គនីមួយៗអាចស្ពាយអាវុធបានតែបួនប្រភេទប៉ុណ្ណោះដូចជា កាំភ្លើងធន់ធំ ១ដើម (Primary Weapon), កាំភ្លើងខ្លី ពូថៅ ឬដាវ ១ (Secondary Weapon), កាំភ្លើងអគ្គិសនី ១ (មានគ្រប់វគ្គនិងមិនអាចដូរបាន) និងគ្រាប់បែកដៃ។ អ្នកលេងត្រូវចេះជ្រើសរើសអាវុធណាស័ក្ដិសមសម្រាប់កម្រិតលំបាកនៃបេសកកម្មនីមួយៗ ដើម្បីងាយលេងឈ្នះ។
Dead Effect 2 ដាក់ឲ្យទាញយកឥតគិតថ្លៃលើ App Store និង Play Store ដោយទំហំជាង 1GB។ សម្រាប់ iPhone គួរលេងលើ iPhone 6 ឡើង ឯទូរសព្ទប្រើ Android គួរមានទំហំ RAM ចាប់ពី 3GB ឡើងទើបលេងមិនរអាក់រអួល តែត្រូវភ្ជាប់អ៊ីនធឺណិតទើបអាចលេងបាន៕
ទាញយក Dead Effect 2៖ សម្រាប់ Android / iOS
Sabay លេង Dead Effect 2 នេះ ក៏ធ្លាប់លស់ព្រលឹងម្តងៗដែរ។