អុំទូក​ហើយ​​​ ចង់​រក​ការងារ​ធ្វើ?​ ​ម៉ោះ ​មក​ដាក់​នៅ​ Sabay ​ម៉ោ!

  • 2016-11-18 10:32:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទើប​មក​ពី​ដើរ​លេង​អុំទូក កាបូប​រាង​ស្រាល​ជាង​មុន​ មែន​អត់? សម្រាប់​អ្នក​កំពុង​ស្វែង​រក​ការងារ​ធ្វើ នេះ​គឺ​ជា​ពេល​វេលា​សមស្រប​តែ​ម្ដង​ ព្រោះ​ពេល​នេះ​ Sabay កំពុង​ត្រូវ​ការ​​បុគ្គលិក​ដែល​ពោរពេញ​​​ដោយ​ភាព​ច្នៃ​ប្រឌិត​ និង​ការ​បង្កើត​ថ្មី ដើម្បី​មក​បម្រើ​ការងារ​ក្នុង​មុខ​តំណែង​ជា​ច្រើន​ដូច​ខាងក្រោម​។ តោះ​ចាំ​អី​ទៀត? រកមើល​មើល៍ ក្រែង​មាន​តំណែង​ណា​មួយ​ត្រូវ​ប៉ាន់​នឹង​អ្នក ដាក់​ពាក្យ​ភ្លាម​ៗ​ម៉ង​ទៅ! ​​

កាល​បរិច្ឆេទ​ផុត​កំណត់៖ ៣០​ វិច្ឆិកា​ ២០១៦

ក្រុមហ៊ុន Sabay មាន​ផ្តល់​ជូន​ថ្ងៃ​ឈប់​ប្រចាំ​ឆ្នាំ១៨ថ្ងៃ ថ្ងៃឈប់​​សម្រាក​បុណ្យ​ជាតិ ធានា​រ៉ាប់រង ប័ណ្ណ​ពិនិត្យ​សុខភាព ប្រាក់​សម្រាប់​ការ​ធ្វើការ​លើស​ម៉ោង ប្រាក់​សម្រាប់​បំពេញ​បេសកកម្ម​ក្រៅ​ប្រទេស និង​អត្ថប្រយោជន៍​ជា​ច្រើន​ទៀត។

បើ​ចាប់​អារម្មណ៍ សូម​ដាក់​ប្រវត្តិ​រូប​សង្ខេប​មក​កាន់​អ៊ីមែល hr@sabay.com ឬ​យក​មក​ក្រុមហ៊ុន Sabay ដោយ​ផ្ទាល់​តាម​អាសយដ្ឋាន​អគារ​លេខ៣០៨ មហា​វិថី​ព្រះ​មុនីវង្ស សង្កាត់​បឹងរាំង ខណ្ឌ​ដូនពេញ (ទល់​មុខ​ Phnom Penh Tower)។ សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទាក់ទង 023 22 8000 ឬ​វិបសាយ www.sabay.com ៕​

អត្ថបទ៖ សរ សុគន្ធី