iPhone 7Plus​ ​ពិត​មិន​អាច​ជំនួស​កាមេរ៉ា​អាជីព

  • 2016-11-19 02:44:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មុខងារ​ ​Portrait​ ​នៃ​កាមេរ៉ា​របស់​ ​iPhone 7Plus​ ​បាន​ទទួល​ការ​កោតសរសើរ​ពី​អ្នក​ថត​រូប​ជំនាញ​ជា​ច្រើន។ ប៉ុន្តែ​ទោះ​យ៉ាង​ណា​ ការ​រក​ឃើញ​មួយ​បាន​បង្ហាញ​ថា​ កាមេរ៉ា​របស់​ ​iPhone 7Plus​ ​នៅ​មិន​ទាន់​មាន​សមត្ថភាព​គ្រប់​គ្រាន់​ដើម្បី​ជំនួស​កាមេរ៉ា​អាជីព​ប្រភេទ​ ​DSLR​ ​បាន​នៅ​ឡើយ​ទេ។

ការ​ប្រៀបធៀប​រវាង​កាមេរ៉ា​ ​iPhone 7Plus​ ​និង​ Panasonic Lumix GH4​ ​ដែល​បំពាក់​ជា​មួយ​ ​Lens​ ​ប្រភេទ​ ​Olympus 25mm F/1.8​ ​បាន​បង្ហាញ​ពី​កម្រិត​គុណភាព​រូប​យ៉ាង​ច្បាស់​គ្រប់​កន្លែង​ទោះ​ពង្រីក​ក៏​គ្មាន​បញ្ហា​ដែល​ផលិត​ដោយ GH4 ខណៈ​រូបភាព​ផលិត​ដោយ​ ​iPhone 7Plus​ ​ហាក់​ខូច​ទ្រង់​ទ្រាយ​ពេល​ពង្រីក។

ចំណុច​សំខាន់​បំផុត​គឺ​ពណ៌​រូបភាព​ដែល​ថត​ដោយ​ ​iPhone 7Plus​ ​មិន​សូវ​មាន​ពណ៌​ធម្មជាតិ​ ​ដូច​រូប​ដែល​ថត​ដោយ​ ​GH4៕

ចុចអាន ៖

ប្រភព៖ PhoneArena   ប្រែ​សម្រួល៖ រដ្ឋ