Nike ចេញស្បែកជើងចងខ្សែដោយខ្លួនឯង ១ គូតម្លៃ ៧២០ ដុល្លារ
- 2016-11-23 01:31:49
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Nike ចេញស្បែកជើងចងខ្សែដោយខ្លួនឯង ១ គូតម្លៃ ៧២០ ដុល្លារ
ចន្លោះមិនឃើញ
ក្រុមហ៊ុន Nike បានបង្ហាញពីតម្លៃរបស់ស្បែកជើងទំនើបអាចចងខ្សែដោយខ្លួនឯងម៉ូដែល HyperAdapt 1.0 ដែលអ្នកគាំទ្រជាច្រើនទន្ទឹងរង់ចាំ។
ស្បែកជើងឃ្លុបទំនើបនេះនឹងដាក់លក់នៅតាមហាងចំនួន ២ នៅទីក្រុង New York ចាប់ពីថ្ងៃទី១ ខែធ្នូ ដោយមួយគូមានតម្លៃ ៧២០ ដុល្លារ។ មានពណ៌ ២ ប្រភេទដែលអតិថិជនអាចជ្រើសរើសដោយពណ៌ សលាយខ្មៅ ចេញលក់មុនគេ ចំណែកពណ៌ទី ២ ប្រផេះលាយខ្មៅ ចេញលក់នៅខែបន្ទាប់។
Tiffany Beers អ្នកបង្កើតគំនិតច្នៃប្រឌិតនៅក្រុមហ៊ុន Nike ថ្លែងថា ៖ "ពេលអ្នកដាក់ជើងចូល កែងជើងរបស់អ្នកនឹងប៉ះនឹង Sensor បន្ទាប់មក System នឹងចាប់ផ្ដើមរឹតខ្សែដោយស្វ័យប្រវត្តិ។ បន្ទាប់មកទៀតមានប៊ូតុងពីនៅផ្នែកខាងកៀនប្រើសម្រាប់បន្ធូរនិងបន្ថយខ្សែ។ អ្នកអាចកែសម្រួលរហូតទាល់តែពេញចិត្ត។ ភ្លើង LED ដែលស្ថិតនៅក្រោមបាតស្បែកជើងគឺសម្រាប់បង្ហាញថ្មរបស់ស្បែកជើង ដែលថ្មនេះអាចប្រើបាន ២ សប្ដាហ៍"៕
ចុចអាន៖ Apple ដើរចេញពីជំនួញ Router ស្ងាត់ៗ