iPhone នឹង​គាំង​ក្រោយ​ចុច​វីដេអូ​នេះ

  • 2016-11-23 03:11:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការរកឃើញដ៏ភ្ញាក់ផ្អើលបង្ហាញថា iPhone នឹងគាំងក្រោយ​បើកមើលវីដេអូខ្លីមួយ ដែល​មាន File ជា​ប្រភេទ mp4។

វីដេអូនោះមានរយៈពេលតែ ៥ វិនាទីប៉ុណ្ណោះ តែវាមានសមត្ថភាពអាចធ្វើឲ្យ iPhone ដែលប្រើ iOS 10.1 គាំង​ដល់​ថ្នាក់​ប៊ូតុងថាមពលបិទបើកអេក្រង់មិនបាន តែអាច Reboot បាន។ ករណី​គាំង​សម្រាប់ iPhone ធ្លាប់​កើត​​ម្តង​រួច​មក​​ហើយ​កាល iOS ជំនាន់ 8.4 ដោយពេលនោះបញ្ហាមកពី Bug ក្នុងកម្មវិធី Safari ហើយ Apple ក៏កែប្រែបញ្ហា​ទាំងនោះបានភ្លាមៗ។

ដូចនេះប្រិយមិត្តដែលប្រើប្រាស់ iPhone ជាពិសេសជាមួយ iOS 10.1 សូម​ធ្វើការ​ប្រុងប្រយ័ត្ន​មុននឹង​បើកមើល​វីដេអូ​នានាតាមបណ្តាញអ៊ីនធឺណិត៕

ប្រភព៖ The Verge   ប្រែ​សម្រួល៖ រដ្ឋ

អត្ថបទពេញនិយម