បទ "សុំ​ទោស​ដែល​ខ្ញុំ​សន្យា" របស់​ ស៊ូ​លី ផេង ចេញ​ផ្លូវ​ការ ក្រោយ​កែ​កុន​ខ្លះ

  • 2016-11-23 04:34:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ថ្មី​ៗ​នេះ​ ស៊ូលី ផេង ដែល​មិត្ត​ៗ​យុវវ័យ​បាន​ស្គាល់​តាម​រយៈ Original Song "វិល​វិញ​មក​" បាន​ចេញ​នូវ​ Audio ចម្រៀង​ជា​ផ្លូវ​ការ​មួយ​គឺ​បទ "សុំ​ទោស​ដែល​ខ្ញុំ​សន្យា" មាន​ភាព​ខុស​ប្លែក បន្ទាប់​ពី​ការ​ចេញ​មិន​ផ្លូវ​ការ​កាល​ពី​ពេល​កន្លង​មក នៅ​មាន​ចំណុច​ខ្វះ​ខាត​ខ្លះ។

អញ្ចឹង​! តើ​មិត្ត​អ្នក​គាំ​ទ្រ​មាន​ដឹង​ទេ​ថា​ហេតុអ្វី​បាន​ជា​បទ​នេះ​មាន​ទំនុក​ច្រៀង​ខុស​ប្លែក? ហើយ​ខុស​ប្លែក​ដូច​ម្ដេច​ខ្លះ?

ជុំ​វិញ​បញ្ហា​នេះ​អ្នក​ចម្រៀង Original Song វ៏យ១៩ឆ្នាំនេះ បាន ប្រាប់​​​ថា"បទ​ហ្នឹង​ កាល​ពេល​អត់​ទាន់​ចេញ Official ខ្ញុំ​យក​ទៅ​ច្រៀង​នៅ​ប៉ុស្តិ៍​ទូរទស្សន៍ ហើយ​ចម្រៀង​នេះ​ផ្ទាល់ ព្រោះ​ខ្ញុំ​ធ្វើ​មុន​មួយ​ថ្ងៃ​មុន​នឹង​យក​ទៅ​ច្រៀង អញ្ចឹង​ធ្វើ​ឲ្យ​បទ​នេះ​ចេញ​ទៅ​មិន​សូវ​បាន​ល្អ​"។ហេតុ​នេះ​ហើយ​ទើប​ធ្វើឲ្យ ​ប្អូន​សម្រេច​ចិត្ត​បន្ថែម​ទំនុក​ច្រៀង"។

ផេង បន្ថែម​ថា ក្រោយ​មក​លោក​បាន​ព្យាយាម​ថែម​ទំនុក​ច្រៀង​ដើម្បី​ឲ្យ​ស្ដាប់​ទៅ​កាន់​តែ​ស៊ី​ជម្រៅ​និង​ត្រូវ​សាច់​រឿង​​យុវវ័យ ទើប​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ខ្លាំង។ ​ ​​ តោះ... អញ្ចឹង​មក​ប្រៀប​ថា​បទ​ថ្មី និង​បទ​ចាស់​មាន​ភាព​ខុស​គ្នា​យ៉ាង​ណា​?​ ហើយ​បទ​ថ្មី​ស៊ី​ជម្រៅ​ម៉េច​ដែរ​?

អត្ថបទ៖ ទារិកា