បណ្ដុំពុម្ពអក្សរខ្មែររាប់រយម៉ូដ ទាញយកឥតគិតថ្លៃលើគេហទំព័រនេះ
- 2016-11-24 02:25:54
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
បណ្ដុំពុម្ពអក្សរខ្មែររាប់រយម៉ូដ ទាញយកឥតគិតថ្លៃលើគេហទំព័រនេះ
ចន្លោះមិនឃើញ
Selapa ជាគេហទំព័របង្កើតឡើង ប្រមូលផ្តុំពុម្ពអក្សរខ្មែររាប់រយប្រភេទ អាចទាញយកបានដោយឥតគិតថ្លៃ។
ពុម្ពអក្សរទាំងអស់ដែលបង្កើតឡើងដោយក្រុមអ្នកបង្កើតពុម្ពអក្សរខ្មែរ មាន Google Fonts, Khmer OS, Danh Hong Kh series, NiDA, SIL International, Lim Sovanvichet, Khmercenter, PAN និងម៉ូដអក្សរខ្មែរប្លែកជាច្រើនផ្សេងទៀត។
បើតាមក្រុមអ្នកបង្កើតពុម្ពអក្សរខ្មែរ បញ្ជាក់ថា ទំព័រពុម្ពអក្សរខ្មែរ Selapa នេះ បង្កើតឡើងដោយមានគោលបំណង ផ្សព្វផ្សាយអំពីម៉ូដអក្សរខ្មែរ និងជួយលើកកម្ពស់អក្សរខ្មែរ។
លើសពីនេះ វាក៏ចូលរួមលើកទឹកចិត្តដល់ក្រុមអ្នកបង្កើតពុម្ពអក្សរទាំងឡាយ ដែលចំណាយពេលស្រាវជ្រាវបង្កើតចេញជាម៉ូដអក្សរប្លែកៗ ដោយមិនទទួលបានកម្រៃសូម្បីមួយរៀល៕
អាចចូលទៅកាន់ Selapa.net ដើម្បីទាញយកពុម្ពអក្សរខ្មែររាប់រយប្រភេទដោយឥតគិតថ្លៃ។