វិធី​សម្គាល់​ព័ត៌មាន​ក្លែងក្លាយ​លើ​ ​Facebook

  • 2016-11-24 05:01:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ព័ត៌មាន​ក្លែងក្លាយ​ជា​ច្រើន​ត្រូវ​គេ​បង្កើត​ឡើង​ ​និង​ចែកចាយ​ក្នុង​បណ្ដាញ​សង្គម​ជុំវិញ​ពិភពលោក​ ​ដើម្បី​កេង​យក​ប្រយោជន៍​នានា។ ដូច​នេះ​ ​Sabay​ ​សូម​បង្ហាញ​គន្លឹះ​មួយ​ចំនួន​ដែល​អាច​មើល​ដឹង​ថា​ព័ត៌មាន​តាម​បណ្ដាញ​សង្គម​ប្រភេទ​ណា​ពិត​ ​ឬ​ក្លែងក្លាយ៖

អ្នក​ចែកចាយ​គ្មាន​អត្តសញ្ញាណ​ច្បាស់លាស់ ៖ មិន​មែន​ជា​ស្ថាប័ន​សារព័ត៌មាន​ដែល​ទទួល​ស្គាល់​ពី​ស្ថាប័នមានសមត្ថកិច្ច​ ​ហើយ​តែង​ចែកចាយ​ ​Link​ ព័ត៌មាន​​នឹង​ ​Post​ ​ម្ដង​ក្នុង​ក្រុម​ជា​ច្រើន​តាម​បណ្ដាញ​សង្គម​ ​ហើយ​ ​Link​ ​ទាំង​នោះ​គ្មាន​​អាស័យដ្ឋាន​ ​(Address Url) ពិត​ប្រាកដ។

ចំណង​ជើង​ ​រូបភាព​ ​និង​វីដេអូ​ខុស​ពី​អត្ថបទ ៖ ព័ត៌មាន​ក្លែងក្លាយ​តែង​ប្រើ​រូបភាព​ ​និង​ចំណង​ទាក់​អារម្មណ៍​ ​(អាសអាភាស)​ ​ហើយ​អត្ថបទ​ក្នុង​និយាយ​ពី​រឿង​ផ្សេង។

មិន​បង្ហាញ​ព័ត៌មាន​គ្រប់​ ​ហើយ​តម្រូវ​ឲ្យ​ចុច​មើល​អត្ថបទ​ពេញ​តាម​ ​Link ៖ នេះ​ជា​វិធី​ទាញ​យក​ចំនួន​ចុច​មើល​ឲ្យ​បាន​ច្រើន​តាម​វិបសាយ​ ​ប៉ុន្តែ​វិធី​នេះ​ពេល​ខ្លះ​ក៏​ត្រូវ​ស្ថាប័ន​សារព័ត៌មាន​ធំ​ៗ​ប្រើ​ដែរ​ ​តែ​គេ​ប្រើ​ក្នុង​ភាគរយ​តិច​បំផុត។

យក​រឿង​ចាស់​មក​ធ្វើ​ជា​ព័ត៌មាន​ទាន់​ហេតុការណ៍​ ​ហើយ​ចុះ​ផ្សាយ​ព័ត៌មាន​ដែល​គ្មាន​ប្រភព​ច្បាស់លាស់​ ​និង​ពឹង​ផ្អែក​លើ​ការ​សន្និដ្ឋាន​តែ​ម្ខាង៕

ចុចអាន ៖

ប្រភព៖ CNN   ប្រែ​សម្រួល៖ រដ្ឋ