៨​ ចំណុច​បើ​ចង់​ក្លាយ​ជា​ Web Developerដ៏​ពូកែ​ម្នាក់​

  • 2016-11-28 07:30:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តាម​ការ​លើក​ឡើង​របស់​លោក​ ទេព​កេន វណ្ណកន ដែល​ជា​អ្នក​ជំនាញ​ខាង​ផ្នែក​ Web Development និង​ជា CEO នៃ​ក្រុម​ហ៊ុន​​​ CAMWP DEV ​ដែល​បម្រើ​សេវាកម្ម​ខាង​ផ្នែក​វេបសាយ​ និងព័ត៌មាន​វិទ្យា​បាន​លើក​ពី​កត្តា​សំខាន់ ដើម្បី​ក្លាយ​ទៅ​ជា​អ្នក​ជំនាញ​ខាង​ Web Development​ ដ៏​ពូកែ​មួយ​រូប​​។

លោក ទេព កនវណ្ណកន

**១/ រៀន​ភាសា​អង់គ្លេស​អោយ​ច្បាស់​**

ភាសា​អង់គ្លេស​គឺ​ជា​យាន​សំខាន់​សម្រាប់​​យល់​ដឹង​ពី​ការ​សរសេរ​កូដ​អោយ​បាន​ល្អ​។ មិន​តែ​ប៉ុណ្ណោះ​វា​ជួយ​អោយ​យើង​មាន​ភាព​​ងាយ​ស្រួល​សម្រាប់​ធ្វើ​ការ​ស្រាវ​ជ្រាវ​​ថែម​ទៀត​ផង​។​

២/ អនុវត្ត​ជា​ប្រចាំ

ជា​ការ​ពិត​ណាស់​ដើម្បី​អោយ​ការ​សរសេរ​កូដ​ កាន់​តែ​ស្ទាត់​ជំនាញ​ អ្នក​សរសេរ​កូដ​ទាំង​អស់​ត្រូវ​ហ្វឹកហាត់​ជា​រៀង​រាល់​ថ្ងៃ​។ ​ការ​អនុវត្ត​បាន​ច្រើន​ធ្វើ​អោយ​ Developer ​កាន់​តែ​មាន​ចំណេះ​ដឹង​ទូលំទូលាយ​ មាន​សមត្ថភាព​ និង​ បទ​ពិសោធន៍​កាន់​តែ​ច្រើន​។​​​​​​

៣/ រៀន​ Hack code

ស្ដាប់​មួយ​ភ្លែត​ ហាក់​ដូច​ជា​រឿង​​អាក្រក់​ ប៉ុន្តែ​តាម​ពិត​ការ​ Hack ​code សម្រាប់ Developer គឺ​ជា​ការ​​រក​ចន្លោះ​ប្រហោង​​របស់​ Website មួយ (Bug) ដើម្បី​យល់​អោយ​​កាន់​តែ​ស៊ី​ជម្រៅ​ពី​ការ​ពង្រឹង​ប្រព័ន្ធ​សុវត្ថិភាព​របស់​ Website​ នោះ​។ ​លើក​លែង​តែ​ករណី​ដែល​ជន​មួយ​ចំនួន​ Hackជ្រៀត​ចូល​ទៅ​លួច​ទិន្នន័យ​ ឬ​ប្រាក់​កាស​របស់​​អ្នក​ដទៃ​តាម​ Online​ ទើប​ជា​រឿង​អាក្រក់​។

៤/ រៀន​ពី​គោល​បំណង​នៃ​ភាសា​​កូដ​នីមួយ​ៗ​

ជា​ធម្មតា​ ភាសា​កូដ​មាន​ច្រើន​ប្រភេទ​ ដូច​ជា​ JAVA និង PHP ជា​ដើម​។​ ក្នុង​ភាសា​​សរសេរ​កូដ​នីមួយៗ​ តែង​មាន​លក្ខណៈ​ពិសេស​រៀង​ៗ​ខ្លួន​ដែល​តម្រូវ​អោយ​អ្នក​សរសេរ​ត្រូវ​​យល់​ដឹង​ជា​មុន​ និង​រៀន​ពី​វា​អោយ​បាន​ច្បាស់​លាស់​។

៥/ រៀន​ពី​អ្នក​សរសេរ​កូដ​ដទៃ​​

​ដើម្បី​ទទួល​បាន​បទពិសោធន៍​ និង ចំណេះ​ដឹង​ថ្មី​ៗ ​ត្រូវ​តាម​ដាន​​ការ​ចែក​រំលែក​ព័ត៌មាន​នា​នា​​ទាក់ទង​ Web Development​ ពី​អ្នក​ជំនាញ​វេបសាយ​ល្បី​ៗ​។​

​​​​ ៦/ សរសេរ​កូដ​​អោយ​ត្រូវ​តាម​ស្តង់ដារ

​ ការ​សរសេរ​កូដ​បាន​ត្រឹម​ត្រូវ​តាម​ស្តង់​ដារ​ជា​រឿង​សំខាន់​បំផុត​ ​ព្រោះ​ដើម្បី​មាន​ភាព​ងាយ​​យល់​ជា​សកល​ និង មាន​របៀប​រៀប​រយ​ល្អ​​ក្នុង​ការ​ធ្វើ​ការងារ​ជា​ក្រុម​។

៧/ ជ្រើស​រើស​កម្មវិធី​កែ​​កូដ​មួយ​ដែល​ល្អ

​​ ​ការ​ជ្រើស​រើស​កម្មវិធី​កែ​​កូដ​មួយ​ដែល​ល្អ​អាច​អោយ​អ្នក​សរសេរ​កូដ​ងាយ​ដឹង​ និង​ចូល​ទៅ​កែ​កំហុស​នានា​លើ​កូដ​ដែល​​ខ្លួន​បាន​សរសេរ​រួច។​ កម្មវិធី​ដែល​ល្អ​មាន​ដូច​ជា​​ Sublime Textនិង Notepad++។

៨/ រៀន​ភា​សា​កូដ​​​ថ្មី​ៗ​ជា​រៀង​រាល់​ឆ្នាំ​បន្ថែម​

ការ​សិក្សា​គឺ​គ្មាន​​ទី​បញ្ចប់​នោះ​ឡើយ​ ដូច​នេះ​ត្រូវ​រៀន​ហើយ​រៀន​ទៀត​ ​នោះ​ទើប​អាច​ក្លាយ​ជា​ Developer ម្នាក់​ដ៏​ពូកែ​បាន​។​ ជា​ពិសេស​ក៏​ត្រូវ​​​ដើរ​អោយ​ទាន់​បច្ចេកវិទ្យា​ថ្មី​ៗ​របស់​ពិភពលោក​​​ដែល​​ Update ជា​រៀង​រាល់​ថ្ងៃ​​។

អត្ថបទថ្មី