គួរដឹង! វិធីសាស្ត្រគេចខ្លួនពីគ្រោះថ្នាក់ ពេលជួបគ្រោះរញ្ជួយដី
- 2016-11-29 07:09:51
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
គួរដឹង! វិធីសាស្ត្រគេចខ្លួនពីគ្រោះថ្នាក់ ពេលជួបគ្រោះរញ្ជួយដី
ចន្លោះមិនឃើញ
មនុស្សគ្រប់គ្នា មិនមែនសុទ្ធតែធ្លាប់ឆ្លងកាត់ គ្រោះរញ្ជួយដីនោះទេ ប៉ុន្តែអ្នកគួរតែដឹងអំពីវិធីសាស្ត្រ ក្នុងការគេចខ្លួនចេញពីគ្រោះថ្នាក់ ពេលមានគ្រោះរញ្ជួយដីកើតឡើង។
ខាងក្រោមនេះ គឺជាការរួមបញ្ចូលគ្នា រវាងអនុសាសន៍របស់កាកបាទក្រហម និងអ្នកជំនាញរបស់អង្គការសហប្រជាជាតិ ស្ដីពីផលប៉ះពាល់នៃគ្រោះមហន្តរាយធម្មជាតិ ដើម្បីដឹងពីរបៀបគេចខ្លួនពីគ្រោះថ្នាក់ ក្នុងអំឡុងពេលរញ្ជួយដី។
១) អ្វីដែលអ្នកមិនគួរធ្វើ
២) ក្រាបទៅលើដី ក្បែរសាឡុង ឬគ្រែ
៣) តើការលាក់ខ្លួនក្រោមតុមានផលប្រយោជន៍ឬទេ?
ទ្រឹស្ដីនេះមានភាពចម្រូងចម្រាស់ណាស់។ គ្រោះថ្នាក់ញឹកញាប់បំផុត ក្នុងអំឡុងពេលរញ្ជួយដី គឺការធ្លាក់វត្ថុផ្សេងៗ។ ប៉ុន្តែប្រសិនបើយើងបានដឹងថា គ្រោះថ្នាក់រញ្ជួយដីមិនខ្លាំង រហូតដល់ធ្វើឲ្យអគារបាក់ស្រុតទេនោះ យើងគួរតែទៅពួននៅក្រោមតុ។ ផ្ទុយទៅវិញ ប្រសិនបើមានការរញ្ជួយដីខ្លាំង ជញ្ជាំង និងពិតានធ្លាក់ចុះមក អាចនឹងធ្វើឲ្យបាក់តុសង្កត់លើអ្នក តែម្តង។
៤) តើការរត់ចេញទៅខាងក្រៅអគារមានផលប្រយោជន៍ឬទេ?
អ្នកមានពេលប្រហែល ១០ ទៅ ២០វិនាទី ពីការរញ្ជួយដីលើកដំបូង មុនពេលដែលវាអាចធ្វើឲ្យអគារបាក់ស្រុត។ វាអាចជារឿងល្អឥតខ្ចោះ ប្រសិនបើអ្នកប្រើពេលវេលានោះ ចាកចេញពីអគារទាន់ពេល។ ប៉ុន្តែសូមអ្នកកុំធ្វើវាឲ្យសោះ ប្រសិនបើ៖
៥) ប្រសិនបើអ្នកស្ថិតនៅខាងក្រៅអគារ
រកកន្លែងចំហ ឬទូលាយបំផុត ព្រោះអគារ ឬខ្សែភ្លើង ដែលបាក់ស្រុតចុះមក នឹងមិនធ្លាក់ត្រូវអ្នកឡើយ។ ប្រសិនបើអ្នកស្ថិតនៅលើស្ពាន ឬ ជណ្តើរថ្មើរជើង សូមចាកចេញជាបន្ទាន់៕