ក្បាច់រាំបទណាដែលផលិតកម្ម SM ហ៊ានចំណាយអស់ច្រើនបំផុត?
- 2016-11-29 07:58:31
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ក្បាច់រាំបទណាដែលផលិតកម្ម SM ហ៊ានចំណាយអស់ច្រើនបំផុត?
ចន្លោះមិនឃើញ
SM Entertainment ជាផលិតកម្មដែលល្បីឈ្មោះខាងផលិតក្បាច់រាំដ៏ស្មុគស្មាញ និងខ្លាំងបំផុតក្នុងចំណោមឧស្សាហកម្មតន្ត្រីរបស់កូរ៉េទាំងអស់ ព្រោះ SM និយមជួលគ្រូបង្ហាត់ក្បាច់រាំដែលល្អបំផុតនៅក្នុងវិស័យនេះដើម្បីបង្កើតក្បាច់រាំដែលលេចធ្លោ។
តាមរយៈគុណភាពនិងកម្រិតនៃក្បាច់រាំដែល SM បានផលិតកន្លងមក វាមិនមែនជារឿងគួរឲ្យភ្ញាក់ផ្អើលប៉ុន្មានឡើយដែលSM សុខចិត្តចំណាយលុយអស់ច្រើនសន្ធឹកទៅលើអ្នកដែលមានជំនាញខាងបង្កើតក្បាច់រាំប្លែកៗហើយទាក់ទាញទាំងនោះ។ សិល្បកររៀមច្បងមួយចំនួនរបស់ SM ដូចជា BoA, TVXQ និងSuper Junior មានក្បាច់រាំលេចធ្លោមិនអន់ប៉ុន្មានទេ ដោយសារតែខាងផលិតកម្មបានជួលគ្រូបង្ហាត់ក្បាច់រាំសុទ្ធតែល្អៗ ក៏ប៉ុន្តែជាក់ស្ដែង គេបានបង្ហើបថាក្បាច់រាំក្នុងបទ”Sherlock” របស់ SHINee ត្រូវបាន SM ចំណាយលុយអស់ច្រើនជាងគេបំផុតទៅលើគ្រូបង្ហាត់រាំសម្រាប់បង្កើតក្បាច់នេះក្នុងបទនេះឡើង។
បើទោះបីជាទឹកប្រាក់ដែលSM បានចំណាយមិនដឹងថាប៉ុន្មានឲ្យពិតប្រាកដ សម្រង់សម្ដីរបស់ប្រភពសារព័ត៌មានជាច្រើនមានការយល់ស្របថាក្បាច់រាំ Sherlock របស់ SHINee ជាក្បាច់រាំដែលត្រូវចំណាយអស់ទឹកប្រាក់ច្រើនបំផុតក្នុងប្រវត្តិសាស្ត្ររបស់ SM។
ចង់ដឹងថា Sherlock មានក្បាច់រាំយ៉ាងណាសូមទស្សនាវីដេអូខាងក្រោម។