ម៉ូតូលំដាប់ទីបីថៃ GPX កំពុងរកច្រកចូលទីផ្សារកម្ពុជា
- 2016-11-30 09:19:30
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ម៉ូតូលំដាប់ទីបីថៃ GPX កំពុងរកច្រកចូលទីផ្សារកម្ពុជា
ចន្លោះមិនឃើញ
ក្រុមហ៊ុនម៉ូតូ GPX កំពុងស្វែងរកដៃគូសហការនាំយកផលិតផលម៉ូតូរបស់ខ្លួនដាក់លក់នៅទីផ្សារប្រទេសកម្ពុជា។
លោក Sarayoot ប្រធានគ្រប់គ្រងផ្នែកលក់របស់ក្រុមហ៊ុន GPX បានប្រាប់ដល់ក្រុមការងារ Sabay ដែលកំពុងចូលរួមក្នុងពិព័រណ៍ Motor Expo នៅប្រទេសថៃថ្ងៃនេះថា លោកសម្លឹងឃើញទីផ្សារម៉ូតូនៅកម្ពុជាកំពុងមានសន្ទុះខ្លាំង ដូច្នេះទើបក្រុមហ៊ុនលោកកំពុងព្យាយាមរកដៃគូ ដើម្បីនាំម៉ូតូម៉ាក GPX ផ្លូវការចូលមកកម្ពុជា។
លោកថា ឆ្នាំក្រោយប្រហែលវត្តមាន GPX នឹងមានលើទីផ្សារកម្ពុជា ហើយទីផ្សារវៀតណាម និងឡាវ ជាទិសដៅបន្ទាប់។
អ្នកគ្រប់គ្រងផ្នែកលក់រូបនេះថា GPX ជាម៉ាកម៉ូតូផលិតនិងដំឡើងដោយក្រុមហ៊ុនថៃ GPX ផ្ទាល់តែម្តង។ នៅប្រទេសថៃ ម៉ាកម៉ូតូនេះពេញនិយមលំដាប់ទី ៣ បន្ទាប់ពី HONDA និង YAMAHA។ តម្លៃម៉ូតូរបស់វាគ្រប់ម៉ូដែល មិនលើសពី ២ ពាន់ដុល្លារឡើយនៅទីផ្សារលក់ប្រទេសថៃ។
លោក Sarayoot បានឲ្យដឹងថា ក្នុងមួយឆ្នាំ ក្រុមហ៊ុនលក់ចេញ GPX គ្រប់ម៉ូដែលបានជាង ៦ម៉ឺនគ្រឿង ដែលជាបរិមាណដ៏ច្រើនគួរសមសម្រាប់ទីផ្សារប្រទេសថៃ៕