​កក្រើក​ជាមួយ​នឹង Victoria's Secret Fashion Show ឆ្នាំ​២០១៦​នេះ

  • 2016-12-01 07:04:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​​ពិត​ជា​មិន​ធម្មតា​ទេ​ Victoria's Secret Fashion Show​ តែង​តែ​នាំ​មក​នូវ​អ្វី​ដែល​ទាក់ទាញ​ចំណាប់​អារម្មណ៍​ទស្សនិកជន​ជា​រៀងរាល់​ឆ្នាំ ជាមួយ​នឹង​តារា​បង្ហាញ​ម៉ូដ​មាន​រាង​​ស្រឡូន​​ស្រស់​ស្អាត​ដូច​ទេពអប្សរ​ ស្លៀកពាក់​ក្នុង​ឈុត​ខោ​អាវ​ក្នុង​ ដែល​បាន​ច្នៃ​ម៉ូដ​យ៉ាង​ល្អ​ប្រណិត​បង្កប់​ដោយ​ភាព​សិច​ស៊ី​និង​​ទាក់ទាញ។

លើស​ពី​នេះ​ទៅ​ទៀតVS Fashion Show ​មិន​ដែល​ខក​ខាន​នឹង​អញ្ជើញ​កំពូល​តារា​ចម្រៀង​ល្បី​ៗ​លំដាប់​ពិភពលោក​មក​ច្រៀង​លើ​ឆាក​របស់​ខ្លួន​ឡើយ​​ ដើម្បី​បង្ក​បរិយាកាស​ឲ្យ​កាន់​តែ​គគ្រឹកគគ្រេង​ថែមទៀត។

ក្នុង ​VS Fashion Show ឆ្នាំ២០១៦​នេះ គេ​ឃើញ​មាន​ការ​ចូល​រួម​ពីសំណាក់​តារា​ចម្រៀង​ល្បី​ៗ​ដូច​ជា​ Lady Gaga, Bruno Mars​ និងThe Weekend ព្រម​ទាំង​មាន​លេច​មុខ​តារា​ម៉ូដែល​ដូចជា Gigi Hadid, Bella Hadid, Kendall Jenner ជាដើម។ VS Fashion Show នឹង​ត្រូវ​ផ្សាយ​​នៅ​ម៉ោង១០​យប់ (ម៉ោង​សកល) ថ្ងៃ​ទី​៥ខែ​ធ្នូ នៅ​លើ​ប៉ុស្តិ៍ CBS ។ ទស្សនា​ទិដ្ឋភាព​ ​VS Fashion Show ខាង​ក្រោម​នេះ។

ប្រែ​សម្រួល​៖ សីលា