Iniesta ជា​ពី​របួសទាន់​ពេល​ និង​អាច​លេង​ជម្រើស​ដំបូង​នៅ El Clasico

  • 2016-12-03 04:13:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Andres Iniesta បាន​ជា​ពី​របួស​ទាន់​ពេល​ប្រកួត​ដ៏​សំខាន់​ El Clasico រវាង​ក្រុម​យក្ស​ទាំង​២ Barcelona និង Real Madrid​ នៅ ​Camp Nou។

Andres Iniesta

កម្លាំង​សំខាន់​សញ្ជាតិ​អេស្ប៉ាញ​ត្រូវ​សម្រាក​ព្យាបាល​របួស​តាំង​ពី​ថ្ងៃ​ទី​២២ ខែ​តុលា​មក​ ក្រោយ​ប៉ះ​ទង្គិច​គ្នា​លើ​ទី​លាន​ប្រកួត​ជា​មួយ​កីឡាករ Enzo Perez។ យ៉ាង​ណា​ក៏​ដោយ​ព័ត៌មាន​ចុងក្រោយ​ឲ្យ​ដឹង​ថា Iniesta បាន​ត្រឡប់​មក​ហ្វឹកហាត់​ពេញលេញ​វិញ​ជាមួយ​ក្រុម​ដើម្បី​ ត្រៀម​លក្ខណៈ​ប៉ះ​ Real Madrid នៅ​យប់​នេះ។

Barcelona ​តាម​ពី​ក្រោយ​ Real Madrid រហូត​ដល់​៦​ពិន្ទុ​ មាន​កាតព្វកិច្ច​ធ្ងន់ធ្ងរ​ដើម្បី​យក​ឈ្នះ Real ដែល​មិន​ទាន់​ស្គាល់​ពាក្យ​ថា​ចាញ់​សោះ​នៅ​៣២​ប្រកួត​ជាប់​ៗ​គ្នា។ កាល​ពី​រដូវ​កាល​ចាស់​ ក្រុម​ដែល​មាន​រហស្សនាម​ថា Los Blancos គឺ​ជា​អ្នក​បញ្ចប់​កំណត់ត្រា​មិន​ដែល​ចាញ់​ ៣៩​ប្រកួត​របស់​ Barca ដូច្នេះ​ថ្ងៃ​នេះ​គឺ​ជា​ពេល​វេលា សម្រាប់​លោក Luis Enrique រំពឹង​​យក​ឈ្នះ​វិញ​ដើម្បី​សង​សឹក​ និង​កាត់​បន្ថយ​គម្លាត​ពិន្ទុ៕

លោក Luis Enrique

ប្រភព៖ Sport English   ប្រែ​សម្រួល៖ វីរ័ត្ន

អត្ថបទថ្មី