ក្រុម​យុវជន​វ័យ​ក្មេង ដណ្ដើម​បាន​ពាន Judge Award ពី​ការ​ប្រកួត​រ៉ូបូតពិភពលោក

  • 2016-12-04 03:41:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


​ក្រុម Botjitsu ដែល​មាន​សមាជិក​ ១០ នាក់ និង​ជា​ក្រុម​តំណាង​តែ​មួយ​គត់​របស់​ប្រទេស​កម្ពុជា​ទៅ​ប្រកួត​ប្រជែង​សមត្ថភាព​បញ្ជា​រ៉ូបូត VEX Robotics World Championships ដណ្ដើម​បាន​ពាន​រង្វាន់​វាយ​តម្លៃ​ល្អ​ពី​គណៈកម្មការ​ប្រកួត​រ៉ូប៉ូត (Judge Award) នៅ​កោះ​តៃវ៉ាន់​កាល​ពី​ម្សិលមិញ។

VEX Robotics World Championship ជា​ព្រឹត្តិការណ៍​ប្រមូល​ផ្ដុំ​​ដោយ​ជើង​ខ្លាំង​វ័យ​ក្មេងៗ ជាង ៣៦ ​ក្រុម​មកពី​ជុំវិញ​តំបន់​អាស៊ី​អាគ្នេយ៍​មាន​ដូចជា ប្រទេស​កម្ពុជា ថៃ ម៉ាឡេស៊ី ហ្វី​លីពីន សិង្ហបុរី និង​កោះ​តៃវ៉ាន់ បាន​មក​បញ្ចេញ​សមត្ថភាព​បញ្ជា​រ៉ូបូត ដើម្បី​ដណ្ដើម​យក​ពាន​រង្វាន់​ជា​ច្រើន​ដូចជា

  • ពានរង្វាន់ Excellence Award បាន​ទៅ​លើ​ក្រុម​មក​ពី​សាលា Taipei American School
  • ពានរង្វាន់ Excellence Award-Middle School បាន​ទៅ​លើ​ក្រុម​មក​ពី​សាលា Chadwick International
  • ពានរង្វាន់ Programming Skills Winner បាន​ទៅ​លើ​ក្រុម​មក​ពី​សាលា Taipei American School
  • ពានរង្វាន់ Robots Skills Winner បាន​ទៅ​លើ​ក្រុម​មក​ពី​សាលា Taipei American School
  • ពានរង្វាន់ Amaze Award បាន​ទៅ​លើ​ក្រុម​មក​ពី​សាលា Taipei American SchoolBuild Award,
  • ពាន​រង្វាន់ Design Award បាន​ទៅ​លើ​ក្រុម​មក​ពី​សាលា Taipei American School
  • ពាន​រង្វាន់ Innovate Award បាន​ទៅ​លើ​ក្រុម​មក​ពី​សាលា International School Manila
  • ពាន​រង្វាន់ Judge Award បាន​ទៅ​លើ​ក្រុម​មក​ពី​សាលា liger Learning Center
  • ពាន​រង្វាន់ Thinks Award បាន​ទៅ​លើ​ក្រុម​មក​ពី​សាលា Taipei American School
  • ពានរង្វាន់ Tournament Champoins បាន​ទៅ​លើ​ក្រុម​មក​ពី​សាលាTaipei American School, Singapore American School និងTaipei American School ៕

អត្ថបទ៖ រក្សា