Liverpool ចុកឈាម​ចាញ់​ Bournemouth ចុង​ម៉ោង​ បើ​ទោះ​នាំ​មុខ​២គ្រាប់​​តង់​ទី​១​

  • 2016-12-05 00:55:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Bournemouth បាន​វាយ​បក​យក​ឈ្នះ​លើក​ដំបូង​នៅ​រដូវ​កាល​នេះ​ ក្រោយ​​ឈ្នះ​ Liverpool កាល​ពី​យប់​មិញ​ក្នុង​លទ្ធផល​ ៤-៣ បើ​ទោះ​ជា​ខ្លួន​ត្រូវ​គេ​នាំ​មុខ​ ២-០ នៅ​តង់​ទី​១​ក៏​ដោយ។

ចាប់​ផ្ដើម​ការ​ប្រកួត​បាន​តែ​ ២០​នាទី Liverpool បើក​ការ​នាំ​មុខ​​១​គ្រាប់​ដោយ​កីឡាករ​ Mane មុន​ពេល​ដែល Origi ញាក់​ដាច់​អ្នក​ចាំទី​ហើយ​ស៊ុត​គ្រាប់​ទី​២​​នៅ​នាទី​ ២២។

យ៉ាង​ណា​ក៏​ដោយ​ នៅ​តង់​ទី​២ ខ្សែ​ការពារ​ឆ្វេង Milner ធ្វើ​ឲ្យ​មាន​កំហុស​នៅ​តំបន់​អ្នក​ចាំ​ទី​ ធ្វើ​ឲ្យ Bournemouth បាន​បាល់​ពិន័យ​១១​ម៉ែត្រ​ ១​គ្រាប់​ស៊ុត​បញ្ចូល​ទី នៅ​នាទី ៥៣​ដោយ​ Wilson ។ បន្ទាប់​ពី​គូ​ប្រជែង​នាំ​មុខ​ Liverpool បាន​បន្ថែម​១​គ្រាប់​ទៀត​ ស៊ុត​ពី​តំបន់​ដំបូល​ទូក​យ៉ាង​ល្អ​ដោយ Emre Can។

ទោះ​​ជា​ត្រូវ​នាំ​មុខ​២​គ្រាប់​មែន​តែ Bournemouth នៅ​តែ​មិន​អស់​ចុះ​ចាញ់​ហើយ​បាន​វាយ​បក​សឹង​មិន​គួរ​ឲ្យ​ជឿ​នៅ​១៥​នាទី​ចុងក្រោយ​​​ចំនួន​៣​គ្រាប់​ ស៊ុត​បញ្ចូល​ទី​ដោយ Fraser នាទី​៧៦, Cook នាទី​៧៨ និង​ Aké នាទី​៩០+៣។ បរាជ័យ​នេះ​ធ្វើឲ្យ​ក្រុម​របស់​លោក Jurgen Klopp ចាញ់​ពិន្ទុ​ Chelsea ដែល​ឈរ​ទី​កំពូល​តារាង​រហូត​៤​ពិន្ទុ​គិត​ត្រឹម​សប្ដាហ៍​ទី ១៤៕​

ប្រភព៖ BBC   ប្រែ​សម្រួល៖ វីរ័ត្ន

អត្ថបទថ្មី