កាមេរ៉ា Nikon ចំណាស់មួយដេញថ្លៃបានដល់ ៤០ ម៉ឺនដុល្លារ
- 2016-12-05 03:36:37
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កាមេរ៉ា Nikon ចំណាស់មួយដេញថ្លៃបានដល់ ៤០ ម៉ឺនដុល្លារ
ចន្លោះមិនឃើញ
កាមេរ៉ា Nikon ដែលមានវ័យយ៉ាងចំណាស់មួយបានក្លាយជាកាមេរ៉ាមួយមានតម្លៃថ្លៃមហាសាលបន្ទាប់ពីដាក់ដេញថ្លៃទទួលបានតម្លៃដល់ទៅ ៤០៦ ០០០ ដុល្លារ ឯណោះ។
កាមេរ៉ាដែលគេយកដេញថ្លៃគឺជាកាមេរ៉ាមួយស្ថិតក្នុងចំណោមកាមេរ៉ាតែពីរគត់ដែល Nikon បានផលិតនៅខែមេសាឆ្នាំ ១៩៤៨ (Nikon ចាប់ផ្ដើមផលិតកាមេរ៉ាដំបូងនៅខែមីនា ឆ្នាំ ១៩៤៨)។ មិនតែប៉ុណ្ណោះវាក៏ជាកាមេរ៉ាទី ៣ ក្នុងចំណោមកាមេរ៉ាដែល Nikon បានផលិតកន្លងមកផងដែរ។ កាមេរ៉ាម៉ូដែល Nikon 1 នេះក៏មានភ្ជាប់ជាមួយឡេនដើមម៉ូដែល Nikkor-H 2/5cm មានលេខសម្គាល់ 70811 ដែលមានទ្រង់ទ្រាយល្អស្អាត៕