Aubameyang សារភាព​ថា​ចង់​ទៅ​ Real រដូវ​កាល​ក្រោយ​

  • 2016-12-05 08:16:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Pierre-Emerick Aubameyang បាន​និយាយ​​ថា​រដូវ​កាល​នេះ​អាច​ជា​រដូវ​កាល​ចុង​ក្រោយ​របស់​ខ្លួន​ហើយ​ជាមួយ​ Borussia Dortmund។

Aubameyang

ខ្សែ​ប្រយុទ្ធ​ឆ្នើម​វ័យ​២៧​ឆ្នាំ​ដែល​​មាន​ទំនាក់​ទំនង​គ្នា​យ៉ាង​ស្អិត​រមួត​ជាមួយ​ក្លឹប​យក្ស​​អេស្ប៉ាញ​ Real Madrid ​បាន​សារភាព​ថា​ខ្លួន​ធ្លាប់​សន្យា​ជាមួយ​លោក​តា​បង្កើត​ដែល​ស្លាប់​កាល​ពី​ ២​ឆ្នាំ​មុន​ថា​ នឹង​ទៅ​លេង​នៅ​ Real ក្នុង​ថ្ងៃ​ណា​មួយ។

កីឡាករ​អន្តរជាតិ​ហ្គាបុង​បាន​ប្រាប់​អ្នក​សារព័ត៌មាន​ថា៖"ខ្ញុំ​មិន​ដឹង​ថា​នឹង​នៅ​បន្ត​ឬ​យ៉ាង​ណា​ទេ តែ​សម្រាប់​ពេល​នេះ​ខ្ញុំ​ចង់​លេង​ឲ្យ​ល្អ​ហើយ​ព្យាយាម​ឈ្នះ​ពាន​រង្វាន់។​” Aubameyang ដែល​ស៊ុត​បញ្ចូល​ទី​បាន​ ១៥​គ្រាប់​ក្នុង​​១២​ប្រកួត​រដូវ​កាល​នេះ សល់​កុង​ត្រា​នៅ​ទឹកដី Signal Iduna Park ចំនួន​៤​ឆ្នាំ​ទៀត​ពោល​គឺ​​រហូត​ដល់​ឆ្នាំ​២០២០៕

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ វីរ័ត្ន