ចង់​រកស៊ី​មាន​បាន​ កុំ​ភ្លេច​ទៅ​បន់ស្រន់ ​នៅ​បារមី​ថ្ម​អណ្ដែត ភ្នំ​សន្ទុក

  • 2016-12-05 07:59:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ជំនួញ​តូច-ធំ មួយ​ចំនួន​ បាន​ទៅ​បន់​ស្រន់​បារមី​ថ្ម​អណ្ដែត ធ្វើ​ឲ្យ​​មុខរបរ​កាន់តែ​រីកធំ ថ្កុំថ្កើង ហើយ​អ្នកភូមិ​មួយ​ចំនួន​ក្រីក្រ តែ​ក្រោយ​ពី​បន់ស្រន់​រួច​ក៏​ក្លាយ​ជា​អ្នក​មាន​ផង​ដែរ។ នេះ​ជា​ការ​រៀបរាប់​ពី លោក​យាយ បូ ថុល អ្នក​ថែរក្សា​ថ្ម​អណ្ដែត ជាង​១០​ឆ្នាំ នៅ​លើ​ភ្នំ​សន្ទុក ខេត្ត​កំពង់ធំ។

“អ្នក​កាត់​កញ្ចក់​រក្សា​ទុក​ថ្ម​អណ្ដែត កាល​មុន​ក្រ​ទេ តែ​ក្រោយ​ពី​កាត់​កញ្ចក់​រួច​ឥឡូវ​គ្នា​មាន​បាន​ មាន​ទាំង​ឡាន​ជិះ មាន​ទាំង​ផ្ទះល្វែង​ច្រើន​ខ្នង​ទៀត"។ លោកយាយ បូថុល បន្ថែម។

*លោកយាយ បូថុល អ្នកថែរក្សា​ថ្មអណ្ដែត នៅ​ភ្នំសន្ទុក*

លោកយាយ បាន​ឲ្យ​ដឹង​ទៀត​ថា បារមី​ថ្ម​អណ្ដែត​បាន​ជួយ​មនុស្ស​ច្រើន​ពី​ក្រីក្រ​ទៅ​ជា​អ្នក​មាន​ធូរធារ​ដូច្នេះ​ហើយ​ទើប​មាន​អ្នក​មក​បន់ស្រន់​ជាហូរហែ។ ប៉ុន្តែ ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ​ហាក់​ស្ងាត់​បន្ដិច មិន​ដឹង​មូលហេតុ​ទេ។ "ស្ងាត់​មែន​តែ បើ​និយាយ​ពី​បុណ្យ​ទាន​ ឬ​ថ្ងៃ​សិល្បិ៍​ក៏​មាន​មនុស្ស​បន់ស្រន់​ដែរ គ្រាន់តែ​តិច​ជាង​មុន"៕

ចង់​ដឹង​ពី​ប្រវត្តិ​បារមី​ថ្ម​អណ្ដែត សូម​ចុច​ទស្សនា​វីដេអូ​ខាងក្រោម​នេះ៖

អត្ថបទ៖ ប៊ិន ប៊ុណ្ណា