តាម​ពិត​តារា​ចម្រៀង G-Devith មាន​រឿង ១០​ចំណុច ប្រិយមិត្ត​អាច​មិន​ចាប់​ភ្លឹក!

  • 2016-12-07 03:33:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រឿង​រ៉ាវ​មួយ​ចំនួន​របស់​តារា​ចម្រៀង​ក្នុង​ចិត្ត​យុវវ័យ​​ G-Devith អាច​នឹង​​មាន​អ្នក​គាំទ្រ​របស់​លោក​មួយ​ចំនួន មិន​ថា​ទាំង​ការងារ​សិល្បៈ​ និង​រឿង​រ៉ាវ​ផ្ទាល់​ខ្លួន តែ​​មួយ​ចំនួន​ទៀត​ ក៏​មិនទាន់​បាន​ដឹង។ ដូច្នេះ​ តោះ​ទៅ​តាម​ដាន​១០​ចំណុច​សំខាន់ៗ​របស់​ ដេវីដ ទាំង​អស់​គ្នា ដែល​លោក​​ធ្លាប់​បាន​បង្ហើប​ប្រាប់ Sabay ៖

១. G-Devith កើត​ថ្ងៃ​ទី ១៣ ឧសភា ១៩៩៣ ដោយ​នៅ​លើ​ខ្លួន​លោក ក៏​មាន​សាក់​ពី​ថ្ងៃ​ខែ​ឆ្នាំ​កំណើត​ដូច​គ្នា (XIXIXIV V-X-IXIV) ដែល​​បាន​សាក់​នេះ​នៅ​ដើម​ឆ្នាំ ២០១៥។

២. មុន​នឹង​សម្រេច​ចិត្ត​បោះ​បង់​ការ​សិក្សា​មក ​ភ្នំពេញ ដេវីត​ធ្លាប់​បង្កើត​ក្រុម​រាំ​នៅ​ខេត្ត បាត់ដំបង ដោយ​ដើរ​រាំ​មិន​យក​កម្រៃ​អស់​រយៈ​ពេល​ប្រមាណ​ជា ​៣​ឆ្នាំ។

៣. មក​រស់​នៅ​ ភ្នំពេញ​ អាជីព​ដំបូង​របស់​ ដេវីត គឺ​ជា​អ្នក​បញ្ចូល​បទ​ភ្លេង​​ និង​ជួស​ជុល​ទូរស័ព្ទ​​ ​នៅ​ផ្សារ​ឃ្លាំង​រំសេវ។​

៤. មុន​នឹង​ទទួល​បាន​ភាព​ជោគជ័យ​ក្នុង​វិថី​សិល្បៈ​ដូច​សព្វ​ថ្ងៃ ដេវីត បាន​ធ្វើ​បទ​ចម្រៀង​ជា​រឿយៗ​នៅ​លើ​បណ្ដាញ​​សង្គម​យូធូប ប្រមាណ​ជា​៣​ឆ្នាំ ហើយ​បទ​ចម្រៀង​ដែល​​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​ចាប់​ផ្ដើម​ស្គាល់​នោះ​គឺ "Live Fast Die Young” ដែល​ចេញ​ជា​ផ្លូវ​ការ​នៅ​កំឡុង​ឆ្នាំ ២០១៤។

៥. ជីវិត​ជា​តារា​ចម្រៀង​របស់ ដេវីត​ ប្រែប្រួល​ស្ទើរ​តែ​ទាំង​ស្រុង​នៅ​ពេល​បាន​ជួប ពេជ្រ សោភា ជាពិសេស​ពេល​បទ​ចម្រៀង "No Money No Honey” បាន​ចេញ​ជា​ផ្លូវ​ការ។ ដេវីត បាន​ក្លាយ​ជា​តារា​ចម្រៀង​ស្ថិត​នៅ​ក្នុង​ចិត្ត​យុវវ័យ​ជា​ច្រើន ហើយ​បទ​ចម្រៀង​ល្បី​ចុង​ក្រោយរបស់គេគឺ​បទ "No Smoke"។

៦. បទ​ចម្រៀង​ទោល​​នៅ​ក្នុង​ផលិតកម្ម ហង្សមាស របស់​គេ​ដែល​ល្បី​បំផុត​គឺ "រាំ​ញី​កែង​ជើង​" ចេញ​ជា​ផ្លូវ​ការ​កាល​ពី​​ខែ​មេសា ២០១៥ ​មក​ទល់​សព្វ​ថ្ងៃ​មាន​អ្នក​ចូល​ទស្សនា​នៅ​លើ​បណ្ដាញ​សង្គម​យូធូប ប្រមាណ​ជា ៧.៤ លាន​ដង​ ដែល​ជា​តួលេខ​ខ្ពស់​មួយសម្រាប់​បទ​ចម្រៀង​កម្ពុជា។

៧. ដេវីត ខិត​ខំ​ធ្វើ​ការងារ​រាល់​ថ្ងៃ​ គឺ​ក្នុង​គោល​បំណង​តែ​មួយ​គត់​ គឺ​ចង់​ជួយ​ជ្រោមជ្រែង​ការ​សិក្សា​របស់​ប្អូន​ស្រី​ឲ្យ​ដល់​គោល​ដៅ ព្រោះ​ លោក គឺជា​សសរ​ទ្រូង​ក្នុង​គ្រួសារ។

៨. នៅ​ក្នុង​ឆ្នាំ ២០១៥ G-Devith និង ពេជ្រ សោភា បាន​សាង​ភាព​ភ្ញាក់​ផ្អើល​ដល់​បរទេស​ក្នុង​កម្មវិធី "Migrant Arirang" នៅ​ប្រទេស​កូរ៉េ ដែល​កម្មវិធី​នេះ​ គេ​ប្រារព្ធ​ឡើង​ប្រមាណ​ជា​ ១០ ឆ្នាំ​ហើយ តែ​កម្ពុជា​ទើប​បាន​ចូល​រួម​៣​ឆ្នាំ​ចុង​ក្រោយ​ប៉ុណ្ណោះ​ ដោយ​អ្នក​ទាំង​ពីរ​បាន​បង្ហាញ​សមត្ថភាព​ជាមួយ​បទ​ចម្រៀង "ម៉ាក់​ដឹង​ម៉ាក់​វ៉ៃ" និង​​បទ " កាហ្វេ១៥០០" ។

៩. G-Dragon មេក្រុម​ចម្រៀង BIGBANG គឺ​តារា​ចម្រៀង​នៅ​ក្នុង​ដួង​ចិត្ត​របស់​គេ មិន​ថា​ការ​ស្លៀក​ពាក់​ ស្ទីល​សាក់ សិល្បៈ​នៃ​ការ​រ៉េប​ គឺ​ ដេវីត ព្យាយាម​ហ្វឹក​ហាត់​ និង​មាន​ទំនោរ​ទៅ​រក​ G-Dragon ដែរ​ ទោះ​បី​ជា​មាន​ការ​រិះ​គន់​ក៏​ដោយ។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ​ ពេល​ទៅ​​ប្រទេស​កូរ៉េ ដេវីត ក៏​បាន​ទៅ​ថត​មុខ​អាគារ YG ជា​កន្លែង​​ធ្វើការ​របស់ G-Dragon ផង​ដែរ។

១០. ក្ដី​សុបិន​របស់​ ដេវីត គឺ​ចង់​​បើក​ហាង​កាហ្វេ​១​កន្លែង ព្រោះ​លោក​ជា​មនុស្ស​ចូល​ចិត្ត​ផឹក​កាហ្វេ​ខ្លាំងក្លា​ម្នាក់៕​​

អត្ថបទ៖ Samedy

អត្ថបទថ្មី