Nokia​ ​ម៉ូដែល​ចាស់​ៗ​ ​អាច​លក់​បាន​ខ្ទង់​ពាន់​ដុល្លារ

  • 2016-12-07 23:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​ស្រាវជ្រាវ​មួយ​ក្នុង​ចក្រភព​អង់គ្លេស​បាន​បង្ហាញ​ថា​ ​Nokia​ ​នៅ​តែ​មាន​អ្នក​គាំទ្រ​ច្រើន​ ​ហើយ​ពួក​គេ​ហ៊ាន​ចំណាយ​លុយ​ខ្ទង់​ពាន់​ដុល្លារ​ដើម្បី​ទិញ​ទូរសព្ទ​ម៉ូដែល​ចាស់​ៗ​របស់​ ​Nokia។

ការ​រក​ឃើញ​ខាង​លើ​បញ្ជាក់​ដែរ​ថា​អ្នក​គាំទ្រ​ទាំង​នោះ​ហ៊ាន​ទិញ​ទូរសព្ទ​ដល់​តម្លៃ​ជាង​ ​១០០០​ ​ដុល្លារ​ ​ព្រោះ​ពួក​គេ​គិត​ថា​វា​ជា​វត្ថុ​បុរាណ​ ​ឬ​គ្រឿង​តុបតែង​ដែល​មាន​តម្លៃ​ក្នុង​ប្រវត្តិសាស្ត្រ​នៃ​ឧបករណ៍​បច្ចេកវិទ្យា។

ចំពោះ​ទូរសព្ទ​ ​Nokia​ ​ចាស់​ៗ​ដែល​គេ​ចង់​បាន​មាន​ដូច​ជា​ ​3310​ ​តម្លៃ​ ​៦០​ ​ដុល្លារ, N95​ ​តម្លៃ​ ​១០០​ ​ដុល្លារ, 9000 Communicator​ ​តម្លៃ​ ​៦៥០​ ​ដុល្លារ​ ​និង​Mobira​ ​Talkman​ ​តម្លៃ​ ​១ ២០០​ ​ដុល្លារ៕

ប្រភព៖ Mirror   ប្រែ​សម្រួល៖ រដ្ឋ

អត្ថបទថ្មី