១០សន្លឹក​ញាក់​សាច់​ជាមួយ​គ្រឿង​ពេជ្រ​របស់ Rihanna​

  • 2016-12-08 02:59:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្ទើរ​តែ​គ្រប់​កម្មវិធី​ធំ​ៗ គេ​ឃើញ​តារា​ចម្រៀង​ Rihanna ភាគ​ច្រើន​លម្អ​ខ្លួន​ទៅ​ដោយ​គ្រឿង​អលង្ការ​មាន​ដូចជា​ ចិញ្ចៀន​ ខ្សែក ខ្សែ​ដៃ នាឡិកា ក្រវិល​...ដែល​ធ្វើ​ពី​ពេជ្រ ​មាស​និង​ត្បូង​ទទឹម មើល​ទៅ​កាន់​តែ​ស្រស់​ស្អាត​ថែម​មួយ​កម្រិត​ទៀត​។

ខាង​ក្រោម​​នេះ​ជា​រូប​ថត​ទាំង​១០​សន្លឹក​ដែល​បញ្ជាក់​ថា​ Rihanna លេច​ធ្លោ​ជាមួយ​នឹង​ការ​តុបតែង​ខ្លួន​លម្អ​ដោយ​គ្រឿង​អលង្ការ​ដ៏​ទាក់ទាញ​ទៅ​តាម​កម្មវិធី​នានា។

​​​​​​១. Rihanna ពាក់​ក្រវិល​ម៉ូដ​ម៉ាក Chopard

២. នៅ BET Awards​ ឆ្នាំ២០០៨ ​Rihanna ពាក់​ក្រវិល​ពណ៌​លឿង​៧​កា​រ៉ាត់ គូ​នឹង​ខ្សែក​ពេជ្រ​បន្តោង​រូប​បេះដូង

៣. Rihanna លេង​ម៉ូដ​ជាមួយ​នឹង​កង​ដៃ​ពេជ្រ​ដ៏​ធំ​ក្នុង​កម្មវិធី The Grammys ឆ្នាំ​២០០៨

៤. នៅឯCannes ឆ្នាំ២០០៨ Rihanna ធ្វើ​ខ្លួន​យ៉ាង​សាមញ្ញ​សម​សួន​ជាមួយ​នឹង​ក្រវិល​ពេជ្រ​រាង​ផ្កាយ​ទំហំ៤​កា​រ៉ាត់​

៥. ក្នុង​កម្មវិធី The Diamond Ball ឆ្នាំ​២០០៩ Rihanna ពាក់​ខ្សែ​ក​ពេជ្រ​លាយ​ប្លាទីន​៦៥,២៤​កា​រ៉ាត់​ដែល​មាន​បន្តោង​ធ្វើ​ពី​ត្បូង​ទទឹម​ពណ៌​ក្រហម​១២៣,៤​កា​រ៉ាត់​និង​ក្រវិល​ពេជ្រ​១.៤១​កា​រ៉ាត់​​

៦. Rihanna ពាក់​ខ្សែក​ពេជ្រ​ធំ​មួយ​ជុំ​ក​១៥៦,៧៧​កា​រ៉ាត់​អំឡុង​ពេល​សម្ដែង​នៅ Washington D.C. ឆ្នាំ​២០១៤

៧. ក្នុង​កម្មវិធី MTV VMAs ឆ្នាំ​2016 Rihanna លេង​ខ្លួន​ជាមួយ​នឹង​នាឡិកា​ដៃ​ធ្វើ​ពី​ពេជ្រ​និង​មាស​ស​ទំហំ​២១,០៩​កា​រ៉ាត់

៨. Rihanna ពាក់​ក្រវិល​កង​ធ្វើ​អំពី​ពេជ្រ​ពណ៌​ផ្កាឈូក​ក្រម៉ៅ​២២,៥៨​កា​រ៉ាត់ នៅ​ឯParisឆ្នាំ​២០១៦

៩. ក្នុង​កម្មវិធី Fenty Puma by Rihanna ​ឆ្នាំ​២០១៦ Rihanna ពាក់​ក្រវិល​កង​ធ្វើ​ពី​ពេជ្រ​និង​មាស​ស​២០,៥២​កា​រ៉ាត់

១០. Rihanna តុប​តែង​ខ្លួន​ជា​មួយ​នឹង​ខ្សែ​ក​ដាំ​ពេជ្រ​៨២,៤៨​កា​រ៉ាត់​​​និង​ក្រវិល​ធ្វើ​ពី​ត្បូង​មរកត​និង​ពេជ្រ​សរុប​៣២,៥៧​កា​រ៉ាត់ នៅ​ឯ​ 30th FN Achievement Awards​ ឆ្នាំ​២០១៦

ប្រភព៖ billboard

ប្រែ​សម្រួល៖ សីលា

អត្ថបទថ្មី