Lexus IS 300h និង LS 600h លេច​មុខ​កក្រើក​ពិព័រណ៍​លំដាប់​ពិភពលោក

  • 2016-12-08 03:29:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោយ​មាន​ព័ត៌មាន​ជា​ច្រើន​ចុះ​ផ្សាយ​ពី​វត្តមាន Lexus IS 300h និង LS 600h ពេល​នេះ​រថយន្ត​ទាំង​ពីរ​បាន​បង្ហាញ​ខ្លួន​បង្អួត​រាង​ កក្រើក​ពិព័រណ៍​រថយន្ត​លំដាប់​ពិភព​លោក Motor Expo ប្រទេស​ថៃ។

IS 300h ផ្តល់​កម្លាំង​ម៉ាស៊ីន ២២០ សេះ ឯ​ល្បឿន​កុងទ័រ​ស្ទុះ​ពី ០ ដល់ ១០០ គីឡូម៉ែត្រ/ម៉ ប្រើ​ពេល ៨,៥វិនាទី។ ផ្នែក​ខាង​ក្នុង​រថយន្ត​នេះ មាន​ពោង​សុវត្ថិភាព​ដល់​ទៅ ១០ ជុំវិញ​រថយន្ត ដើម្បី​ការពារ​អ្នក​ដំណើរ​ទាំងអស់​ក្នុង​រថយន្ត។

IS 300h នេះ​ស៊ី​សាំង ប្រមាណ ៥លីត្រ​ក្នុង​ចម្ងាយ​ផ្លូវ ១០០គីឡូម៉ែត្រ។ នៅ​ផ្នែក​ខាង​មុខ​មាន​អេក្រង់ Touchscreen ទំហំ ១០,៣អ៊ីញ។

ដោយ​ឡែក​សម្រាប់ LS 600h មាន​កម្លាំង​ម៉ាស៊ីន​ប្រមាណ ៤៣៨ សេះ។ សន្ទុះ​ល្បឿន​កុងទ័រ LS 600h ឡើង​ពី ០ ទៅ ១០០ គ.ម/ម៉ ដោយ​ប្រើ​ពេល ៦,៣ វិនាទី​ប៉ុណ្ណោះ។ ក្នុង​ចម្ងាយ​ផ្លូវ ១០០ គីឡូម៉ែត្រ រថយន្ត​នេះ​ស៊ី​សាំង​ប្រមាណ ៨,៦លីត្រ។

នៅ​ផ្នែក​ខាង​មុខ​មាន​អេក្រង់ Touchscreen និង​អាច​បញ្ជា​បាន ទំហំ ១២,៣អ៊ីញ ឯ​កន្លែង​អង្គុយ​ខាង​ក្រោយ​មាន អេក្រង់​ទំហំ ៩អ៊ីញ​សម្រាប់​ការ​កម្សាន្ត​ផ្សេងៗ។

នៅ​ថៃ IS 300h ថ្លៃ​ប្រមាណ ៣,៦១៥ លាន​បាត (ខ្ទង់ ១០ម៉ឺន​ដុល្លារ) ឯ LS 600h ថ្លៃ ១៣,៧៩ បាត (ខ្ទង់​ជាង ៣៨ ម៉ឺន​ដុល្លារ)៕

អត្ថបទ៖ ផាន់និត