កូនប្រុសទី៣របស់ Beckham ត្រូវគេរំពឹងថាជា Justin Bieber ទី២
- 2016-12-08 08:15:12
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កូនប្រុសទី៣របស់ Beckham ត្រូវគេរំពឹងថាជា Justin Bieber ទី២
ចន្លោះមិនឃើញ
Cruz David Beckham ដែលជាកូនទី៣របស់អតីតកីឡាករបាល់ទាត់ David Beckham ជាមួយនាង Victoria បានចុះកុងត្រាជាមួយអ្នកគ្រប់គ្រង Scooter Brau និងទើបតែចេញបទចម្រៀងដំបូងកាលពីពេលថ្មីៗ។ នេះបើតាម Daily Mail។
Scooter ដែលជាអ្នកគ្រប់គ្រងធ្លាប់អូស Justin Bieber ឲ្យលេចមុខមាត់ដូចសព្វថ្ងៃ ទើបបើកគណនីបណ្ដាញសង្គម Twitter និង Instagram ផ្លូវការឲ្យ Cruz។ ត្រឹមរយៈពេល១ថ្ងៃ គណនី Instagram របស់ Cruz ទទួលបានអ្នកតាមដាន (Follow) ដល់ជាង១១ម៉ឺននាក់។ លើបណ្ដាញសង្គមនេះ មានមនុស្សម្នាក់បានសរសេរ Comment លើរូបរបស់កុមារវ័យ១១ឆ្នាំនេះថា៖ " Justin Bieber ថ្មីកំពុងតែរះហើយ"។
តាម TMZ បាននិយាយថា ការចាប់ដៃរវាង Scooter Brau និង Cruzមានអត្ថប្រយោជន៍ច្រើន ព្រោះ Victoria Beckham និងគ្រួសារគឺជាមិត្តស្និទ្ធស្នាលជាមួយ Scooter ។ និយាយពីទេពកោសល្យ Cruz ទើបតែចេញចម្រៀងដំបូងរបស់ខ្លួនចំណងជើងថា " If Everyday Was Christmas” កាលពីម្សិលមិញ។
Scooter Brau គឺជាអ្នកគ្រប់គ្រងផ្នែកទេពកោសល្យនិងអ្នកជំនួញម្នាក់នៅសហរដ្ឋអាមេរិក។ ក្នុងឆ្នាំ២០០៦ លោកបានជីកកកាយរកឃើញ Justin Bieber តាមរយៈការសម្ដែងក្នុងវីដេអូលើ Youtube បន្ទាប់មកក៏អញ្ជើញគេឲ្យចុះកុងត្រាតែម្ដង និងបន្តការវិវត្តន៍ឲ្យល្បីដូចសព្វថ្ងៃ៕
បទដំបូងរបស់ Cruz