មាន​អ្នក​សើច មាន​អ្នក​យំ មាន​ខ្លះ​ធ្វើ​យំ ថ្ងៃ​ទទួល​ពាន Apsara Award​យប់មិញ

  • 2016-12-10 06:19:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កម្មវិធី​ប្រកួត​ប្រជែង​សមត្ថភាព​សិល្បៈ​គ្រប់​ទម្រង់​ Apsara Award 2016​រដូវ​កាល​ទី៣​របស់​ទូរទស្សន៍​អប្សរា បាន​ប្រកាស​លើក​ពាន​ហើយ​កាល​ពី​​យប់​មិញ តារាៗ​ដែល​ទទួល​ពាន​ មាន​អ្នក​សើច មាន​អ្នក​យំ ហើយ​​មាន​ខ្លះ​​ទៀត​ធ្វើ​យំ ដើម្បី​ឲ្យ​កម្មវិធី​កាន់​តែ​សប្បាយ​រីក​រាយ។

កម្មវិធី​ខាង​​​លើ​បាន​ឡើង​នៅ​សាលសន្និសីទ​​ចតុមុខ ត្រូវ​បាន​ចូលរួម​ដោយ រដ្ឋមន្ត្រី​ក្រសួងព័ត៌មាន​ មន្ត្រី​ក្រសួង​ពាក់ព័ន្ធ​និង​​ សិល្បករ​សិល្បៈ​ការិនី មក​ពី​គ្រប់​ជំនាន់​ជា​ច្រើន​​នាក់​ថែម​ទៀត។​

សិល្បករ​សិល្បៈ​ការិនី​ដែល​បាន​ចូល​រួម​ប្រកួត​​ក្នុងApsara Award 2016​ មាន​ទាំង​អស់​២០រូប ក្នុង​នោះ​ប្រុស១០នាក់ ស្រី១០នាក់។ តារា​ទាំង​២០នាក់​នោះ​រួម​មាន លោក យឹម សម្បត្តិ, លោក នរៈ កក្កដា, កញ្ញា មិច ម៉ានីកា, កញ្ញា អាង សូនីតា, លោក ប្រាក់ ប៉ាកន, លោក ឌីម ឧត្តម,លោក ណារ៉ា, លោក ម៉ា ដូណា, លោក រតន: វិសិដ្ឋ, កញ្ញា អ៊ឹង និមល, លោក ថមមី, អ្នកនាង និន សុធារ៉ា, លោក លាង ឧត្តម, កញ្ញា ឌី សូនីតា, លោក រតន: វិសិដ្ឋ, លោក ដែន សក្កដា, លោក ឌីម ឧត្តម, កញ្ញា ដួង ម៉ានិច, កញ្ញា លី ច័ន្ទសីហា, អ្នកនាង ស៊ុន ណារីម៉ូនីកា។

វិញ្ញាសា​ដែល​ក្រុម​តារា​ទាំង​​អស់​ចូល​រួម​ប្រកួត​មាន​ដូច​ជា យីកេ ល្ខោនបាសាក់ អាយ៉ៃ ការ​សម្ដែង​សាច់​រឿង ចម្រៀង​សម័យ សៀក​ព្រម​ទាំង​វិញ្ញាសា​ជា​ច្រើន​ទៀត។ កម្មវិធី​នេះ​បាន​ដំណើរ​ការ​ជាង​១១ខែ ក្រោយ​ការ​តាម​ដាន​ដាក់​ពិន្ទុ​ដោយ គណៈកម្មការ​​​យ៉ាង​យក​ចិត្ត​ទុកដាក់។

សិល្បករ​ទាំងអស់​បាន​ទទួល​ពាន​កិត្តិយស​ទាំង​អារម្មណ៍​រំភើប​ក្ដុកក្ដួល​និង​អួល​ដើម​ក​ខ្លះ​បង្ហូរ​ទឹក​ភ្នែក​ជា​ពិសេស​​កញ្ញា ដួង ម៉ានិច្ច ហើយ​ខ្លះ​ទៀត​ធ្វើ​ជា​យំ ដូច​ជា លោក ម៉ាដូណា​ជា​ដើម។

គ្រប់​​តារា​ទាំង​អស់​ដែល​បាន​ចូល​រួម​ប្រកួត​សុទ្ធតែ​ទទួល​បាន​ពាន​គ្រប់ៗ​គ្នា ហើយ​មាន​តារា​ខ្លះ​បាន​ដល់​ទៅ​២ ម្នាក់​ឯង​ក៏​មាន។

ពានរង្វាន់​មនោសញ្ចេតនា​និង​កម្សត់​បាន​ល្អ​​បាន​ទៅ​លើ លោក យឹម សម្បត្តិ។
ពាន​រង្វាន់​មនោ​សញ្ចេតនា​កំប្លែង​និង​ឈ្លើយ​បាន​ល្អ​បាន​ទៅ​លើ លោក នរៈ កក្កដា។
ពានរង្វាន់​មនោ​សញ្ចេតនា​និង​កាច​បាន​ល្អ​​បាន​ទៅ​លើ ​ កញ្ញា មិច ម៉ានីកា។ ពាន​រង្វាន់​មនោសញ្ចេតនា​និង​កម្សត់​បាន​ល្អ​​បាន​ទៅ​លើ ​កញ្ញា អាង សូនីតា។ ពាន​រង្វាន់​មនោសញ្ចេតនា​និង​កម្សត់ និង​កាច​បាន​ល្អ​​បាន​ទៅ​លើ កញ្ញា ដួង ម៉ានិច។ ពាន​រង្វាន់​មនោសញ្ចេតនា​ កម្សត់ និង​កំប្លែង​បាន​ល្អ​​បាន​ទៅ​លើ លោក ប្រាក់ ប៉ាកន។ ពាន​រង្វាន់​មនោសញ្ចេតនា កម្សត់​និង​កំប្លែង​បាន​ល្អ​​បាន​ទៅ​លើ លោក ឌីម ឧត្តម។ ពាន​រង្វាន់​មនោស​ញ្ចេតនា កម្សត់​និង​កំប្លែង​បាន​ល្អ​​បាន​ទៅ​លើ លោក ណារ៉ា ។ ពាន​រង្វាន់​មនោសញ្ចេតនា​កម្សត់​និង​កំប្លែង​បាន​ល្អ​​បាន​ទៅ​លើ លោក ដែន សក្កដា។ ពាន​រង្វាន់​មនោសញ្ចេតនា កម្សត់ និង​កំប្លែង​បាន​ល្អ​​បាន​ទៅ​លើ លោក ម៉ា ដូណា។ ពាន​រង្វាន់​មនោសញ្ចេតនា កំប្លែង​និង​កាច​បាន​ល្អ​​បាន​ទៅ​លើ លោក រតន: វិសិដ្ឋ។

ពាន​រង្វាន់​គោរព​ពេល​វេលា​ល្អ​ឥត​ខ្ចោះ​១០រង្វាន់ មាន កញ្ញា អ៊ឹង និមល, លោក ថមមី, អ្នកនាង និន សុធារ៉ា, លោក លាង ឧត្តម, កញ្ញា ឌី សូនីតា, លោក ណារ៉ា, លោករតន: វិសិដ្ឋ, លោក ដែន សក្កដា, លោក ឌីម ឧត្តម, និង កញ្ញា ដួង ម៉ានិច។

ពាន​រង្វាន់ Super Starដែល​អាច​សម្ដែង​បាន​គ្រប់​ទម្រង់​វិញ្ញាសា​បាន​ទៅ​កញ្ញា លី ច័ន្ទ សីហា, លោក លាង ឧត្តម, អ្នកនាង ស៊ុន ណារីម៉ូនីកា ,លោកថម មី, អ្នកនាង និន សុធារ៉ា, និង កញ្ញាឌី សូនីតា៕

អត្ថបទ៖ ខុត សីហា