Lexus LC 500​ ​ម៉ូដែល​ ​២០១៨​ ​បង្ហាញ​ខ្លួន​អង្រួន​ចិត្ត​យុវវ័យ

  • 2016-12-10 07:32:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Lexus​ ​ទើប​ធ្វើ​ការ​បង្ហាញ​រថយន្ត​ស្ព័រ​ប្រភេទ​ទ្វា​ពីរ​ ​LC 500​ ​ម៉ូដែល​ឆ្នាំ​ ​២០១៨​ ​ដែល​មាន​រាង​ដ៏​ទាក់ទាញ​អម​កម្លាំង​ម៉ាស៊ីន​ដ៏​ខ្លាំង​មិន​ចាញ់​រថយន្ត​ប្រណាំង។

LC 500​ ​ម៉ូដែល​ឆ្នាំ​ ​២០១៨​ ​មាន​បំពាក់​នូវ​ម៉ាស៊ីន​ប្រភេទ​ ​V8​ ​ចំណុះ​ ​៥​ ​លីត្រ​ ​កម្លាំង​ ​៤៧១​ ​សេះ​ ​និង​មាន​ចង្កឹះ​លេខ​ស្វ័យប្រវត្តិ​ ​១០​ ​វគ្គ​ ​(អាច​ប្រើ​ជា​លេខ​ដៃ​អេឡិចត្រូនិក)។ ល្បឿន​អតិបរមា​គឺ​ ​២៧០​ ​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​ ​ហើយ​សន្ទុះ​ពី​ ​០​ ​ដល់​ ​១០០​ ​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​ ​ចំណាយ​ពេល​តែ​ ​៤,៣​ ​វិនាទី​តែ​ប៉ុណ្ណោះ។

ទោះ​ជា​មាន​ទ្វា​ពីរ​ ​និង​ជា​ប្រភេទ​រថយន្ត​ស្ព័រ​ ​LC 500​ ​មាន​ផ្ទៃ​ក្នុង​សម្រាប់​មនុស្ស​ ​៤​ ​នាក់​ ​ហើយ​គ្រឿង​បរិក្ខារ​ក្នុង​រចនា​យ៉ាង​ប្រណិត​សក្ដិសម​ជា​រថយន្ត​សម័យ​ថ្មី។ ជា​មួយ​ដៃ​ចង្កូត​ជ័រ​ស្វិត​ ​និង​មាន​បំពាក់​ប៊ូតុង​បញ្ជា​មុខងារ​ជា​ច្រើន​សម្រាប់​សម្រួល​ដល់​ការ​បើកបរ​ ​ជា​ពិសេស​មុខងារ​ដោះ​ដូរ​លេខ។

ចំពោះ​តម្លៃ​ ​និង​ពេល​ចេញ​លក់​ផ្លូវ​ការ​ ​Lexus​ ​មិន​ទាន់​បង្ហាញ​នោះ​ទេ​ ​តែ​គេ​សន្និដ្ឋាន​តម្លៃ​ចាប់​ពី​ជាង​ ​១០​ ​ម៉ឺន​ដុល្លារ​ ​ហើយ​នឹង​មាន​លក់​នា​ត្រីមាស​ទី​ ​៣​ ​ឆ្នាំ​ ​២០១៧៕

ប្រភព៖ carscoops   ប្រែ​សម្រួល៖ រដ្ឋ

អត្ថបទពេញនិយម