មិននឹកស្មានថា ផ្លែប៉េងប៉ោះ អាចដោះស្រាយបញ្ហាមុខ ច្រើនដល់ម្ល៉ឹង!
- 2016-12-12 07:54:37
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មិននឹកស្មានថា ផ្លែប៉េងប៉ោះ អាចដោះស្រាយបញ្ហាមុខ ច្រើនដល់ម្ល៉ឹង!
ចន្លោះមិនឃើញ
ប្រសិនបើអ្នកបានព្យាយាមវិធីសាស្ត្រជាច្រើន ដើម្បីដោះស្រាយបញ្ហាលើផ្ទៃមុខ ដូចជា មុខមុន ឬស្នាមខ្មៅអុជៗ ប៉ុន្តែនៅតែមិនទទួលបានលទ្ធផលនោះ អ្នកអាចងាកមកប្រើ ផ្លែប៉េងប៉ោះ ជំនួសវិញបាន។
ជាការពិតណាស់ អ្នកមិនត្រូវការអ្វីផ្សេង ក្រៅពីប៉េងប៉ោះធម្មតាមួយផ្លែ ដើម្បីដោះស្រាយបញ្ហាស្បែកមុខរបស់អ្នក។ អ្វីដែលអ្នកត្រូវធ្វើ រឹតតែសាមញ្ញទៅទៀត ដោយគ្រាន់តែ ចិតប៉េងប៉ោះជាបន្ទះ រួចដុសវានៅលើផ្ទៃមុខ ដែលមានមុន ស្នាមអុជខ្មៅ ឬ ស្បែកដែលរងការខូចខាតធ្ងន់ធ្ងរ ដោយសារកម្ដៅព្រះអាទិត្យ ប៉ុណ្ណោះ។ បន្ទាប់មក ទុកចោលរយៈពេល ១០នាទី ដើម្បីឲ្យវាស្ងួត រួចប្រើទឹកត្រជាក់ លាងសម្អាតចេញ ជាការស្រេច។
អ្នកអាចអនុវត្តវិធីសាស្ត្រដ៏សាមញ្ញនេះ ពី ២ ទៅ ៣ដង ក្នុង១សប្តាហ៍ ដើម្បីកម្ចាត់មុន និងស្នាមអុជខ្មៅ ទាំងអស់ ចេញពីលើផ្ទៃមុខ។
គួរបញ្ជាក់ថា ប៉េងប៉ោះ និងទឹកឃ្មុំ ក៏ការរួមបញ្ចូលគ្នាដ៏ល្អមួយដែរ ប្រសិនបើអ្នកចង់បានស្បែកមុខរលោង និងទន់ ខណៈ ប៉េងប៉ោះ និង ទឹកត្រសក់ អាចជួយកាត់បន្ថយជាតិខ្លាញ់ នៅលើស្បែកមុខរបស់អ្នកបាន៕
ខាងក្រោមនេះ គឺជាគុណសម្បត្តិរបស់ផ្លែប៉េងប៉ោះ នៅពេលអ្នកដុសវានៅលើផ្ទៃមុខ៖