ក្នុង​ចំណោម​ពួក​គេ អ្នក​ណាសម្ដែង​ជា​តួ​កាច​ឆ្នាស ​ឈ្នានីស សម​ជាង​គេ?

  • 2016-12-15 04:33:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​សម្ដែង​ស្រី​៤​រូប​កំពុង​តែ​មាន​កេរ្តិ៍​ឈ្មោះ​បោះ​សំឡេង​ទាំង​ខ្សែ​ភាព​យន្ត​ភាគ​ និង​ខ្សែ​ភាព​យន្ត​ខ្នាត​ធំ​ជា​មួយ​ទេព​កោ​សល្យ​សម្ដែង​ដ៏​ប៉ិន​ប្រ​សព្វ​ ជា​ពិសេស​គឺ​សម្ដែង​ជា​តួ​ឈ្នានីស​គេ​តែ​ម្ដង​។

ថ្ងៃ​នេះ Sabay សូម​លើក​យក​តារា​សម្ដែង​ស្រី​៤​​រូប​កំពុង​តែ​ទទួល​បាន​ការ​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង​ពី សំណាក់​មហា​ជន​ នៅ​ពេល​ដែល​ពួក​គេ​សម្ដែង​ជា​តួ​អង្គ​កាច​ឆ្នាស​ឆ្នើម​នៅ​ក្នុង​រឿង​។

តារា​សម្ដែង​ស្រី​ទាំង​៤​រូប​រួម​មាន​៖

១/អ្នកនាង ចន ច័ន្ទ​លក្ខិណា នៅ​តែ​គ្រង​​តំណែង​ជា​តួ​អង្គ​ស្រី​កាច​ឆ្នាសឆ្នើម​ដដែល​ ជាក់​ស្ដែង​កាល​ពី​ប៉ុន្មាន​ខែ​មុន​នេះ ខ្សែ​ភាព​យន្ត​ខ្នាត​ធំ​រឿង "ចន្រ្ទា​" សម្ដែង​ដោយ​នាង​ជា​តួ​អង្គ​ម្នាក់​មាន​ចិត្ត​ឈ្នានីស​ចង់​គំនុំ​គំ​គួន​​សម្លាប់​តួ​ឯក​ស្រី។

២/ កញ្ញា ទឹម រដ្ឋា នៅ​ក្នុង​​ឆ្នាំ​២០១៦ នេះ​នាង​ទទួល​បាន​តំណែង​ជា​តួអង្គ​កាច​ដើរ​ឈ្នានីស​តួ​ឯក​​ស្រី​រហូត​ដល់​ទៅ​២រឿង។ រឿង​ទី១​ "ម្ទេស​ហឹរ​ប៉ះ​អំបិល​ប្រៃ​" ជា​ខ្សែ​ភាព​យន្ត​ភាគ​បញ្ចាំង​នៅ​ស្ថានីយ​ទូរទស្សន៍ ​PNN ចំណែក​ឯ​ខ្សែ​ភាព​យន្ត​ភាគ​ទី​២​គឺ​រឿង​ "ហង្ស​បាក់​ស្លាប" ឲ្យ​ស្ថានីយ​ទូរទស្សន៍​ប៉ុស្តិ៍​លេខ​៥។

៣/កញ្ញា សូ ដានីតា មាន​ឈ្មោះ​ជា​តួ​អង្គ​កាច​ឆ្នាស​ចង​គំនុំ​គំ​គួន​ និង​ចង់​សម្លាប់​នារី​ណា​ដែល​មាន​ទំនាក់​ទំនង​ជា​មួយ​ ​ស្វាមី​ខ្លួន​ក្នុង​ខ្សែ​ភាព​យន្ត​ខ្នាត​ធំ​រឿង "បណ្ដឹង​ស្រី​ទាំង​៥"។

៤/កញ្ញា​ យ៉ែម ស្រីពេជ្រ ទោះ​បី​ជា​ដឹង​ថា​លោក អ៊ែត​វីន មាន​ នី មន្នីនាថ ជា​ភរិយា​ទៅ​ហើយ​ក្តី​តែ​នាង​មិន​ដែល​ខ្វល់​នោះ​ទេ​ នាង​បាន​លែង​លះ​ជា​មួយ​ស្វាមី​របស់​នាង​ ហើយ​មក​តោង​ចាប់​លោក អ៊ែត​វីន ដែល​មាន​ភរិយា​ទៅ​ហើយ​។

ឈុត​ឆាក​ទាំង​អស់​នេះ​គឺ​នាង​សម្ដែង​នៅ​ក្នុង​ខ្សែ​ភាព​យន្ត​ភាគ​រឿង​ "ភ្លើង​ស្នេហ៍​ភ្លើង​ឬស្យា​​" ចាក់​បញ្ចាំង​នៅ​ស្ថានីយ​ទូរទស្សន៍​ប៉ុស្តិ៍​លេខ​៥៕

តោះ...បោះ​ឆ្នោត​លេង​មើល៍!

​​​​​​​

អត្ថបទ៖ ទារិកា

អត្ថបទពេញនិយម