បវរកញ្ញា​ភេទ​ទី​៣​ថៃ​ រង​ការ​វាយ​ដំ​ព្រោះ​រឿង​​ជួល​ផ្ទះ​

  • 2016-12-17 07:27:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បវរកញ្ញា​ភេទ​ទី​៣​ដែល​ទទួល​ចំណាត់​ថ្នាក់​លេខ​២​ក្នុង​កម្មវិធី Miss Tiffany ២០១៦​របស់​ថៃ​បាន​រង​ការ​វាយ​ដំ​កាល​ពី​យប់​មិញ​ដោយ​សារ​រឿង​​ជួល​អគារ​ស្នាក់​នៅ។​​

នាង​ Millananin Santhep

នាង​ Millananin Santhep បាន​ប្រាប់​ប៉ូលិស​ថា​ខ្លួន​បាន​រង​ការ​វាយ​ដំ​ពី​មនុស្ស​៣​នាក់​ជា​អ្នក​មើល​ការ​ខុស​ត្រូវ​អគារ​ដោយ​សារ​តែ​ចង់​ឈប់​ជួល​ដោយ​មិន​បាន​ជូន​ដំណឹង​មុន​១​ខែ។ អ្នក​បង្ក​ហេតុ​នោះ​មាន​ស្ត្រី​ម្នាក់​ឈ្មោះ Wichaporn វ័យ​៣០​ឆ្នាំ, បុរស​ម្នាក់​ឈ្មោះ Weerasak និង​ម្នាក់​ទៀត​មិន​ស្គាល់​អត្តសញ្ញាណ​នោះ​ទេ។

បវរកញ្ញា​វ័យ​២២​ឆ្នាំ​បាន​បន្ត​ថា​នៅ​ម៉ោង​ ១០​យប់​ ស្ត្រី​ឈ្មោះ Wichaporn បាន​គោះ​ទ្វារ​ហើយ​ដាល់​នាង​មួយ​ដៃ​ត្រូវ​ភ្នែក​ឆ្វេង​។ នៅ​ពេល​ដែល​នាង​ដួល​ស្ត្រី​ដដែល​បាន​ព្យាយាម​អូស​ដៃ​ទាញ​នាង​ចេញ​ពី​បន្ទប់​ តែ​យ៉ាង​ណា​ក៏​ដោយ​ Santhep បាន​ស្រវា​យក​របស់​របរ​នៅ​ក្នុង​បន្ទប់​គប់​ទៅ​លើ​ពួក​គេ​រហូត​ចេញ​បាត់​អស់។ ក្រោយ​ទទួល​ពាក្យ​បណ្ដឹង​ប៉ូលិស​ពេល​នេះ​កំពុង​ស៊ើប​អង្កេត​ ស្វែង​រក​ជន​ប្រើ​ហិង្សា​ខាង​លើ៕

ប្រភព៖ Coconut   ប្រែ​សម្រួល៖ វីរ័ត្ន