Gigi Hadid ប្រច័ណ្ឌ Taylor Swift ជាមួយ​នឹង Zayn Malik?

  • 2016-12-26 03:00:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្មី​ៗ​នេះ ទស្សនាវដ្ដី "OK! Magazine” បាន​ចុះ​លើ​ទំព័រ​មុខ​របស់​ខ្លួន​ថា "Gigi Hadid ប្រច័ណ្ឌ Taylor Swift ជាមួយ Zayn Malik” ។

ខ្លឹមសារ​របស់​ទស្សនាវដ្ដី​បញ្ជាក់​ថា Gigi Hadid គ្មាន​អ្វី​ក្រៅ​ពី​ជួយ​គាំ​ទ្រ​ដល់​មិត្ត​ប្រុស​របស់​នាង​សម្រាប់​ការ​ចាប់​ដៃ​គូ​ច្រៀង​ជាមួយ Taylor Swift ក្នុង​បទ "I Don't Want to Live Forever” ដែល​ទើប​នឹង​ចេញ​កាល​ពី​ពេល​ថ្មី​នេះ​របស់​រឿង "Fifty Shades Darker” ប៉ុន្តែ​មាន​ប្រភព​មួយ​បាន​លើក​ឡើង​ថា​គ្រាន់​តែ​តារា​ចម្រៀង​ទាំង​២​រូប​ធ្វើ​ការ​ជាមួយ​គ្នា​ក្នុង​បទ "I Don't Want to Live Forever” ភ្លាម តារា​ម៉ូដែល​វ័យ​២១​ឆ្នាំ Gigi Hadid ក៏​ចាប់​ផ្ដើម​មាន​ទំនាក់ទំនង​នៅ​ជិត​ពួក​គេ​យ៉ាង​រហ័ស។

​ប្រភព​ដដែល​ក៏​បាន​អះអាង​ថា Gigi Hadid ទុក​ចិត្ត​​មិត្ត​របស់​នាង Taylor Swift ក៏​ប៉ុន្តែ​នាង​​នៅ​តែ​មិន​ចូលចិត្ត​ការ​ដែល​មិត្ត​ប្រុស​របស់​នាង​ធ្វើ​ការ​ជិត​ស្និទ្ធ​ជាមួយ Taylor Swift ឡើយ។ Gigi Hadid ដឹង​ថា​ប្រុស​ៗ​តែង​តែ​ធ្លាក់​ក្នុង​អន្លង់​ស្នេហ៍​ជាមួយ​នឹង Taylor Swift ហើយ​មិន​ត្រឹម​តែ​ប៉ុណ្ណោះ ពួក​នាង​ទាំង​២​ក៏​ធ្លាប់​មាន​ប្រវត្តិ​មិត្ត​ប្រុស​តែ​មួយ​គឺ​ជាមួយ​តារា​ចម្រៀង Joe Jonas ដែល​ជា​មូល​ហេតុ​ដែល Gigi Hadid មាន​ភាព​មិន​ស្រួល​ក្នុង​ចិត្ត។

​​​​ជា​ការ​ពិត​ណាស់ រឿង​ដែល Gigi Hadid និង Taylor Swift មាន​រស​និយម​បុរស​ដូច​គ្នា​នោះ​ធ្វើ​ឲ្យ Gigi Hadid ពិបាក​បន្តិច ហើយ​វា​មិន​សំខាន់​នោះ​ទេ​បើ​តារា​ម៉ូដែល​រូប​នេះ​ត្រូវ​បាន​គេ​ចាត់​ទុក​ក្នុង​ចំណោម​នារី​ដ៏​ស្រស់​ស្អាត​បំផុត​ក្នុង​ពិភពលោក​ក្ដី Gigi Hadid យល់​ថា​រឿង​ស្នេហា​មិន​អាច​មើល​តែ​លើ​រូប​សម្បត្តិ​ខាង​ក្រៅ​រហូត​នោះ​ទេ ចំណែក​ឯ Taylor Swift នាង​មាន​មន្ត​ស្នេហ៍​អាច​ទាក់ទាញ​បុរស​ជា​ច្រើន។

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ទស្សនាវដ្ដី "OK! Magazine” ក៏​បាន​ថ្លែង​បញ្ជាក់​ថា Taylor Swift អាច​មក​ជិត​ស្និទ្ធ​ជាមួយ​នឹង Zayn Malik ក៏​ដោយ​សារ Gigi Hadid នាំ​ឲ្យ​ស្គាល់​ដែរ ហើយ​អ្វី​ដែល​សំខាន់​នោះ​គឺ Taylor Swift ចូលរួម​ចាប់​ដៃ​គូ​ច្រៀង​ជាមួយ​នឹង Zayn Malik មិន​មែន​មាន​ន័យ​ថា​នាង​ចាប់​អារម្មណ៍​ចង់​ទាក់​ទង​តាម​របៀប​ស្នេហា​ជាមួយ​នឹង​សង្សារ​របស់​មិត្តភ័ក្ដិ​នាង​ដែរ។ ក្នុង​អំឡុង​ពេល​ដែល Taylor Swift និង Zayn Malik ធ្វើ​ការ​រួម​គ្នា ពួក​គេ​ទាំង​២​បាន​ថត​សំឡេង​នៅ​បន្ទប់​ផ្សេង​គ្នា​ទេ ដូច​នេះ Gigi Hadid គួរ​តែ​គ្មាន​អ្វី​បារម្ភ​សោះ​ឡើយ ៕

ប្រែ​សម្រួល៖ សីលា