​ប្រទេស​ដាច់​អ៊ីនធឺណិត​​ញឹក​ជាង​គេក្នុង​ឆ្នាំ​ ​២០១៦

  • 2016-12-26 05:02:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ការ​ទទួល​ព័ត៌មាន​ ​និង​ទិន្នន័យ​គ្រប់​ប្រភេទ​ពី​បណ្ដាញ​អ៊ីនធឺណិត​គឺ​ជា​អ្វី​ដែល​ពិភពលោក​សម័យ​បច្ចុប្បន្ន​មិន​អាច​ខ្វះ​បាន។

INTERNET

ប៉ុន្តែ​គិត​ក្នុង​ឆ្នាំ​ ​២០១៦​ ​គេ​​ឃើញ​រដ្ឋាភិបាល​នៃ​ប្រទេស​មួយ​ចំនួន​បាន​ផ្អាក​ដំណើរការ​រយៈពេល​ខ្លី​លើ​ប្រព័ន្ធ​នេះ​ក្នុង​ប្រទេស​របស់​ពួក​គេ​ ​ក្រោម​រូបភាព​គ្រប់គ្រង​សិទ្ធិ​ទទួល​ព័ត៌មាន​ ​និង​បង្កើន​សុវត្ថិភាព​លើ​ប្រព័ន្ធ​បច្ចេកវិទ្យា។

ក្នុង​នោះ​ប្រទេស​ ​អាល់ហ្សេរី​ ​បារ៉ែន​ ​បង់ក្លាដេស​ ​ឆាដ​ ​ហ្គាបុង​ ​ហ្សកដានី​ ​លីប៊ី​ ​ម៉ាឡេស៊ី​ ​ម៉ាលី​ ​ម៉ុងតេណេក្រូ​ ​កូរ៉េខាងជើង​ ​អ៊ូបេគីស្ថាន​ ​វៀតណាម​ ​ហ្សំប៊ី​ ​ហ្ស៊ីមបាវ៉េ​ ​និង​កុងហ្គោ​ ​បាន​ផ្អាក​ដំណើរការ​ប្រព័ន្ធ​អ៊ីនធឺណិត​ម្ដង​ក្នុង​ឆ្នាំ​ ​២០១៦។ ខណៈ​ ​ឥណ្ឌា​បាន​ផ្អាក​ដល់​ទៅ​ ​៩​ ​ដង​ ​អ៊ីរ៉ាក់​ ​៦​ ​ដង​ ​ទួរគី ៦​ ​ដង​ ​អេត្យូពី ៤​ ​ដង​ ​ស៊ីរី ៤​ ​ដង​ ​ប៉ាគីស្ថាន ៣​ ​ដង​ ​ប្រេស៊ីល ២​ ​ដង​ ​ហ្សំប៊ី ២​ ​ដង​ ​អ៊ូហ្គាន់ដា ២​ ​ដង​ ​និង​អេហ្ស៊ីប ២​ ​ដង៕

Government censorship in 2016

ប្រភព៖ Vocative   ប្រែ​សម្រួល៖ រដ្ឋ