មហាសេដ្ឋី Bill Gates និយាយ​ពី​ជំនាញ​ ៣ ត្រូវប៉ាន់ទីផ្សារ​​ការងារ​អនាគត

  • 2016-12-26 07:37:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


​ជា​​​​​​​សហគ្រិន​បច្ចេកវិទ្យា​​ដ៏​ល្បី​មួយ​រូប និង ជា​សហ​ស្ថាបនិក​ក្រុមហ៊ុន​ Microsoft ផង​នោះ​ លោក​ Bill Gates បាន​លើក​ឡើង​ពី​មុខ​ជំនាញ​ ៣ ​ដែល​នឹង​មាន​​តម្រូវ​ការ​ខ្ពស់​បំផុត​លើ​ទីផ្សារ​ការងារ​អនាគត។

ក្នុង​កិច្ច​​សម្ភាសន៍​ជា​មួយ​​លោក​ Daniel Roth​ និពន្ធ​នាយក​វិបសាយ​​ LinkedIn ​មហាសេដ្ឋី​បច្ចេកវិទ្យា​រូប​នេះ​បាន​លើក​ឡើង​ថា​ ៖ «ខ្ញុំ​ពិត​ជា​គិត​ថា​ចំណេះ​ដឹង​មូលដ្ឋាន​នៃ​វិទ្យាសាស្ត្រ, គណិតវិទ្យា (ផ្ដោត​លើ​វិស្វកម្ម) រួម​ទាំង​សេដ្ឋកិច្ច​ នឹង​មាន​ការងារ​ជា​ច្រើន​ទាមទារ​ឲ្យ​មាន​ចំណេះ​ដឹង​ទាំង​នេះ​នា​ថ្ងៃ​អនាគត»។

លោក​ Bill Gates បាន​បន្ថែម​ថា​ អ្នក​មិន​ចាំ​បាច់​ទាល់​តែ​ជា​អ្នក​ជំនាញ​​លើ​ការ​សរសេរ​កូដ ឬ ជំនាញ​ខាង​តារាង​ខួប​គីមី​ទេ ប៉ុន្តែ​​គ្រាន់​តែ​មាន​​សមត្ថភាព​យល់​ពី​​​អ្វី​ដែល​​អ្នក​ជំនាញ​​ទាំង​នោះ​អាច​ធ្វើ និង មិន​អាច​ធ្វើ នោះ​នឹង​អាច​ជួយ​អ្នក​បាន​ច្រើន៕ ​​​​​​​​​​

ប្រភព៖ CNBC   ប្រែ​សម្រួល៖ សុខហេង