​ធារី ​ចន្ថា​ប៊ីន ​បាន​​នៅ​ទ័ព​អត់​ត្រូវ​ចាំ​មើល​ល្ងាច​នេះ

  • 2016-12-29 02:03:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្លឹប​​បាល់ទាត់​ ​ក្រសួង​ការពារ​ជាតិ (ទ័ព) ​នឹង​ធ្វើ​ការ​ប្រកួត​មិត្ត​ភាព​កម្ដៅ​សាច់​ដុំ​ជា​មួយ​ក្រុម ​​University Technology MARA ( UiTM FC) ​នា​ម៉ោង​៤:០០​ល្ងាច​នេះ​នៅ​ស្តាតចាស់​។ ក្នុង​ជំនួប​នេះ​ក្រុម​របស់​លោក ទេព ឡុង​រចនា​ នឹង​ដាក់​​​អតីត​តារា​ឆ្នើម​របស់​ភ្នំពេញ​ក្រោន ធារី ​ចន្ថា​ប៊ីន ​​ឲ្យ​បង្ហាញ​សមត្ថភាព​ ដើម្បី​សម្រេច​ថា​​ចុះ​កុង​ត្រា​យក​ឬ​អត់?

លោក ទេព ឡុង​រចនា

​​ខ្សែ​បម្រើ ធារី ចន្ថា​ប៊ិន ​បាន​ផុត​កុង​ត្រា​​ជា​មួយ​ភ្នំពេញ​ក្រោន​​ ក្រោយ​បញ្ចប់​រដូវ​កាល​លីគ​កំពូល​កម្ពុជា​ឆ្នាំ​២០១៦។ ​​ចំពោះ​ការ​បង្ហាញ​​ខ្លួន​នៅ​ទ័ព​​ត្រូវ​បាន​លោក ទេព ឡុង​រចនា ​ដែល​ជា​​គ្រូ​បង្វឹក​របស់​ក្លឹប​មួយ​នេះ​បាន​បញ្ជាក់​ថា នៅ​មិន​ទាន់​ចុះ​កុង​ត្រា​ទទួល​នៅ​ឡើយ។

​គ្រូ​បង្វឹក​រូប​នេះ​បញ្ជាក់​ថា អនាគត​របស់​ ធា​រី បាន​នៅ​ទ័ព​ឬ​អត់​ ត្រូវ​សម្រេច​ចាំ​អ៊ុត​មើល​ល្ងាច​នេះ ។ ប្រសិន​បើ​ ធារី ​ចន្ថា​ប៊ីន ធ្វើ​បាន​ល្អ​លោក​ នឹង​ទទួល​យក ដោយ​ចុះ​កុង​ត្រា​ឲ្យ​បាន​ត្រឹម​ត្រូវ។

ធារី ចន្ថា​​ប៊ីន

​ក្រុម ( UiTM FC) ​ដែល​ជួប​ទ័ព​ល្ងាច​នេះ​ ​ជា​ក្រុម​​លេង​នៅ​លីគ​លំដាប់​ទី​២ របស់​ម៉ាឡេស៊ី​ ហើយ​ក្រុម​នេះ​បាន​ធ្វើ​ការ​ប្រកួត​មិត្ត​ភាព​ចំនួន​បី​លើក​រួច​មក​ហើយ​​គឺ​ឈ្នះ ភ្នំពេញ​ក្រោន ២-១ ​​បន្ត​យក​ឈ្នះ Cambodian Tiger ២-០ ​និង​ចាញ់​ វេស្ទើន ​២-០៕

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​