វិធី​ងាយៗ ៧ ចំណុច​ធ្វើ​ឲ្យ iPhone 7 កាន់​ថ្ម​​បាន​យូរ

  • 2017-01-01 01:58:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រឿង​បញ្ហាទូរសព្ទ​ស៊ី​ថ្ម ជា​រឿង​ដែល​ជួប​ជា​ញឹកញាប់​ជាង​គេ ចំពោះ​អ្នកចូល​ចិត្ត​ប្រើស្មាតហ្វូនច្រើន​ម៉ោង។ ខាង​ក្រោមនេះ​ជា​គន្លឹះធ្វើ​ឲ្យស្មាតហ្វូន iPhone 7 សន្សំសំចៃថ្ម​ប្រើ​បាន​យូរ។

១/ បើក​មុខងារ​មើល​ភាគរយ​កម្មវិធី​កំពុង​ប្រើ

មុខងារ​នេះ សម្រាប់​តាម​ដាន​ភាគរយ​ដែល​ប្រើ​ថាមពល​ថ្ម នៃ​កម្មវិធី​ទាំងអស់ រួច​ស្វែង​រក​កម្មវិធី​ដែល​ស៊ីថ្ម​នោះ ហើយ​បិទ​ចោល។

២/ ប្រើ​មុខងារ Low power mode ជា​មុខងារ សម្រាប់​ប្រើ​ពេល​យប់ ជួយ​ការពារ​ភ្នែក​មិន​ឲ្យ​ស្រវាំង និង​អាច​សន្សំសំចៃ​ថាមពល​ថ្ម​បាន​យ៉ាង​ប្រសើរ​។

៣/ បើក Airplane mode

បើក​មុខងារ​នេះ អាច​ជួយ​សន្សំ​សំចៃ​ថាមពល​ថ្ម​បាន​ច្រើន ជាង​បិទ​ទូរសព្ទ ព្រោះ​អាច​ជួយ​ឲ្យ​កម្មវិធី​ដែល​ប្រើ​សេវា​អ៊ីនធឺណិត សេវា​ស៊ីម​ត្រូវ​បាន​ផ្តាប់ ប៉ុន្តែ​ផល​វិបាក​ត្រង់​ថា គេ​មិន​​អាច​តេ​ចូល​បាន។

៤/ បិទ​កម្មវិធី​បើក​ចោល

ចូល​ទៅ​កាន់ General រួច​លើ Background App Refresh ​បន្ទាប់​មក​បិទ​កម្មវិធី​ដែល​មិន​ចាំបាច់​ចោល។

៥/ Remove កម្មវិធី Clock ពី​លើ​អេក្រង់

​ប្រិយមិត្ត​គ្រាន់​តែ​ចុច​ឲ្យ​ជាប់​លើ​កម្មវិធី Clock រួច​អូស​ដាក់​ក្រៅ​អេក្រង់ ឬ​ដាក់​ក្នុង Folder មួយ​ផ្សេង ព្រោះ​កម្មវិធី​នេះ​ស៊ី​ថ្ម​គួរ​សម ពេល​បើក​ទូរសព្ទ​ចោល។

៦/ បិទ​មុខងារ Reduce Motion

ចូល​ទៅ​កាន់ Setting រូច​ចុច​លើ Accessibility ស្វែង​រក​ពាក្យ Reduce Motion បន្ទាប់​មក​ចុច OFF ជា​ការ​ស្រេច និង​ចុង​ក្រោយ​បិទ​មុខងារ Location Service ដោយ​ចូល​ទៅ​កាន់ Privacy រួច​ចុច Location Service បិទ​កម្មវិធី​ដែល​មិន​ត្រូវ​ការ ឬ​ចុច Turn Off ​ដើម្បី​បិទ​សេវា​ទាំង​អស់​ក៏​បាន។

ប្រភព៖ YouTube   ប្រែ​សម្រួល៖ រក្សា