Super Junior គ្រោង​​ត្រលប់​មក​ឆាក​តន្ត្រី​វិញ​ក្នុង​ឆ្នាំ​នេះ ក្រោយ​បញ្ចប់​កាតព្វកិច្ច​យោធា

  • 2017-01-05 00:51:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យោង​តាម​ការ​រាយការណ៍​របស់​សារព័ត៌មាន​កូរ៉េ​ ក្រុម​ចម្រៀង​ជើង​ចាស់ Super Junior នឹង​ត្រលប់​មក​ឆាក​តន្ត្រី​វិញ​​ក្នុង​ឆ្នាំ​នេះ​ជាមួយ​អាល់ប៊ុម​ថ្មី បន្ទាប់​ពី​ភាព​ស្ងប់ស្ងាត់​រយៈ​ពេល​ពីរ​ឆ្នាំ។

សារព័ត៌មាន Star News បាន​ចុះ​ផ្សាយ​នៅ​ថ្ងៃ​នេះ​ថា Super Junior កំពុង​រៀប​ចំ​ចេញ​អាល់ប៊ុម​ថ្មី​ក្នុង​​អំឡុង​ឆមាស​ទី​ពីរ​នៃ​ឆ្នាំ​នេះ។ នៅ​ពេល​សមាជិក Choi Siwon បញ្ចប់​កាតព្វកិច្ច​យោធា​រួចរាល់​ក្នុង​ពាក់​កណ្ដាល​ខែ​សីហា ពួក​គេ​មាន​គម្រោង​ Comeback ជាមួយ​អាល់ប៊ុម​ថ្មី​មួយ​មុន​ដំណាច់​ឆ្នាំ។

បច្ចុប្បន្ន​នេះ សមាជិក​នានា​រួម​មាន Leeteuk, Kim Heechul, Yesung, Kangin, Shindong និង Sungmin បាន​បំពេញ​កាតព្វកិច្ច​យោធា​ចប់​សព្វគ្រប់​អស់​ហើយ ខណៈ​ដែល Eunhyuk និង Siwon នឹង​បាន​ត្រលប់​មក​វិញ​នៅ​ក្នុង​ខែ​កក្កដា និង​ខែ​សីហា។

មុន​ការ​ចូល​បំពេញ​កាតព្វកិច្ច​យោធា​នេះ​ គឺ​នៅ​ឆ្នាំ​២០១៥ Super Junior បាន​ចេញ​អាល់ប៊ុម​ "Magic” ដើម្បី​អបអរ​ខួប​១០​ឆ្នាំ​នៃ​ការ​បង្ហាញ​ខ្លួន​របស់​ពួក​គេ។ ចាប់​តាំង​ពី​ចេញ​មុខ​ដំបូង​ក្នុង​ឆ្នាំ​២០០៥ Super Junior បាន​ទទួល​ការ​ចាប់​អារម្មណ៍​ជា​ច្រើន​ពី​អ្នក​គាំទ្រ​ទាំង​ក្នុង​និង​ក្រៅ​ប្រទេស ហើយ​សមាជិក​ម្នាក់​ៗ​បាន​បញ្ចេញ​ទេពកោសល្យ​ពិសេស​ៗ​ជា​ច្រើន​ដូច​ជា​ធ្វើ​ជា​ពិធីករ តារា​សម្ដែង អ្នក​សម្ដែង​ល្ខោន​តន្ត្រី (Musical) ក៏​ដូច​ជា​តារា​ចម្រៀង​ទោល ៕

ប្រភព៖ Allkpop   ប្រែ​សម្រួល៖ ស្វាយ វ៉ាន់ថន

អត្ថបទពេញនិយម