ទូរសព្ទដំបូងគេក្នុងលោកមាន RAM 8 GB បង្ហាញខ្លួនហើយ
- 2017-01-05 02:36:58
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ទូរសព្ទដំបូងគេក្នុងលោកមាន RAM 8 GB បង្ហាញខ្លួនហើយ
ចន្លោះមិនឃើញ
ក្រៅពីបានបង្ហាញពី Zenfone 3 Zoom ក្រុមហ៊ុន Asus ក៏បានបង្ហាញចេញស្មាតហ្វូនមួយទៀតម៉ូដែល Zenfone AR ដែលមានបំពាក់ RAM ទំហំ 8 GB ដំបូងគេបង្អស់។
ស្មាតហ្វូននេះម៉ូដែល AR ដោយវាផ្ដោតសំខាន់លើការប្រើប្រាស់កម្មវិធីបែប Augmented Reality (AR) ដែលវាជាប្រភេទកម្មវិធីអាចបង្កើតរូបភាពឌីជីថលនិងពិភពពិតច្របាច់បញ្ចូលគ្នាទៅជាពិភពតែមួយតាមរយៈឧបករណ៍មួយដូចជាការពិត។ ដើម្បីអាចប្រើប្រាស់កម្មវិធីបែប AR នេះបាន Zenfone AR មានបំពាក់ប្រព័ន្ធកាមេរ៉ាកម្រិត 23 MP របស់ Sony រួមជាមួយនឹងកាមេរ៉ាចាប់យកសកម្មភាព និង កាមេរ៉ាដែលអាចដឹងពីជម្រៅបាន។
នេះមិនត្រឹមតែអាចឲ្យទូរសព្ទចាប់យកសកម្មភាពវត្ថុអ្វីមួយបានប៉ុណ្ណោះទេ តែថែមអាចសិក្សាពីតំបន់មួយ ដើម្បីដឹងពីទំហំជាក់លាក់នៃតំបន់នោះ។ ឆ្នាំ ២០១៧ នឹងជាឆ្នាំដែលផ្ដោតសំខាន់លើ AR ហើយបច្ចុប្បន្ននេះមានកម្មវិធី AR ចំនួន ៣៥ ហើយ សម្រាប់ឲ្យប្រើប្រាស់។
និយាយពីចំណុចពិសេសៗដទៃរបស់ទូរសព្ទរួមមានអេក្រង់ Super AMOLED ៥,៧ អ៊ីញ កម្រិត QuadHD (1440x2560), បំពាក់បន្ទះឆីប Snapdragon 821 ដែលមាន RAM ទំហំ 8 GB។ Asus អាចនឹងបញ្ចេញលក់ស្មាតហ្វូននេះនៅអំឡុងត្រីមាសទីពីរឆ្នាំ ២០១៧ នេះ ដោយតម្លៃលក់នៅមិនទាន់ដឹងនៅឡើយ៕