ប្រើ​កន្សែង​ជូត​ខ្លួន​លើស​ពី​៣​ដង មិន​ព្រម​បោក​គក់ ប្រយ័ត្ន​ជួប​គ្រោះថ្នាក់​ធំ

  • 2017-01-06 06:39:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តាម​ធម្មតា កន្សែង​ជា​វត្ថុ​ប្រើប្រាស់​ដ៏​សំខាន់​មួយ សម្រាប់​ទម្លាប់​អនាម័យ​របស់​យើង ប៉ុន្តែ​បើ​យោង​តាម​អ្នក​ជំនាញ បាន​ឲ្យ​ដឹង​ថា វា​ក៏​អាច​បង្ក​ឲ្យ​មាន​គ្រោះថ្នាក់ ច្រើន​ជាង​ការ​ជួយ​ដែរ។

កន្សែង​ដែល​យើង​ប្រើ​រួច​ច្រើន​ដង ដោយ​មិន​បាន​បោក​គក់ អាច​ដើរ​តួ​នាទី​ជា ទី​ជម្រក​កខ្វក់​សម្រាប់ បាក់តេរី ផ្សិត ស្បែក​ដែល​ងាប់ លាមក ទឹកនោម និង មេរោគ​ជាច្រើន​ផ្សេង​ទៀត។ មេរោគ​ដែល​ចេញ​ពី​បន្ទប់​ទឹក​​ទាំង​នោះ នឹង​តោង​ជាប់​នៅ​លើ​កន្សែង រួច​បង្កើន​ចំនួន​កាន់​តែ​ច្រើន​ឡើង។

អ្នក​ជំនាញ​ផ្នែក​អនាម័យ លោក​សាស្ត្រាចារ្យ Philip Tierno មក​ពី​សកលវិទ្យាល័យ​វេជ្ជសាស្រ្ត «New York University School of Medicine» នៃ​ទីក្រុង New York សហរដ្ឋអាមេរិក បាន​ផ្ដល់​អនុសាសន៍​ថា យើង​ត្រូវ​តែ​បោក​គក់​កន្សែង​របស់​យើង បន្ទាប់​ពី​ប្រើ​រួច ៣​ដង ដើម្បី​ជៀសវាង​ពី​ការ​ឆ្លង​មេរោគ​ពី​បន្ទប់​ទឹក។

«ប៉ុន្តែ​លុះ​ត្រា​តែ យើង​បោក​គក់​កន្សែង​បាន​ស្អាត និង​ស្ងួត​១០០​ភាគរយ »។ លោក​សាស្ត្រាចារ្យ Tierno បាន​បន្ថែម។

ជា​មួយ​គ្នា​នេះ​ដែរ ចំពោះ​អ្នក​ប្រើប្រាស់​កន្សែង​រួម​គ្នា មាន​ហានិភ័យ​​កាន់​តែ​ខ្លាំង​ពី​​ការ​ឆ្លង​មេរោគ​ ដោយសារ​តែ ពួក​គេ​អាច​ចូល​មក​ក្នុង​ទំនាក់ទំនង​សារពាង្គ​កាយ​មួយ ដែល​រាងកាយ​មិន​ធ្លាប់​ជួប​ពី​មុន​មក។

លោក​សាស្ត្រាចារ្យ Tierno បាន​ឲ្យ​ដឹង​ថា «វា​រួម​បញ្ចូល​ទាំង​បាក់តេរី Staphylococcus Aureus ដែល​អាច​បង្ក​ជា​ការ​កើត បូស មុន ឬ មេរោគ​ផ្សេងៗ»៕

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ សេង ឡុង