ហ្គេមក្រឡុក​ខ្លាឃ្លោក (KlaKlouk 3D) ​អ្នក​ខាន​លេង​យូរ អាច​លេង​លើ​ទូរសព្ទ​

  • 2017-01-09 05:04:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ហ្គេម​​ក្រឡុក​ខ្លាឃ្លោក ​ដែល​ជា​ហ្គេម​ពេញ​និយម​និង​បង្កើត​ដោយយុវជន​មួយ​ក្រុម បាន​ប្រកាស​ដាក់​ឲ្យ​ដោន​ឡូត​លេង​ជាមួយ iPhone និង Android។

ហ្គេម​​ក្រឡុក​ខ្លាឃ្លោក 3D | រូបភាព៖ AngkorDev

ហ្គេម​នេះ​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​ក្រុម Angkor Dev ដែល​មាន​សមាជិក​ប្រមាណ​ជា ៣ ទៅ ៤​នាក់។ ក្រុម​នេះ​ធ្លាប់​​រួម​គ្នា​ផលិត​បាន​ហ្គេម​មួយ​ចំនួន​ដូច​ជា ហ្គេម​រៀប​ពាក្យ ​ហ្គេម​ហូប​ផ្លែ​ឈើ ហ្គេម​បាញ់​នាឡិកា ហ្គេម​រៀប​អក្សរ​ខ្មែរ ហ្គេម​ត្រ័រ និង​ចុង​ក្រោយ​គឺ ហ្គេម​​ក្រឡុក​ខ្លាឃ្លោក​នេះ។

ហ្គេមKlaKlouk 3D ​មាន​ទំហំ​ត្រឹម​តែ ២៥ MB អាច​ដោនឡូត​លេង​បាន​ដោយ​ឥត​គិត​ថ្លៃ ងាយ​ស្រួល​លេង ជាពិសេស​ពេល​លេង មិន​ត្រូវ​ការ​មាន​សាច់​ប្រាក់​មែន​ទែន​ដើម្បី​ចាក់​នោះ​ទេ ប៉ុន្តែ​ចំណុច​ខ្វះ​ខាត​ត្រង់ អាច​លេង​បាន​តែ​ម្នាក់​ឯង និង​មិន​ទាន់​អាច​លេង​អន​ឡាញ​បាន៕

ទាញ​យក​ នៅ​ទី​នេះ Android | iOS

អត្ថបទ៖ រក្សា