មិន​គួរ​ឲ្យ​ជឿ! Ramos ​​បោះ​ឆ្នោត​ឲ្យ​កីឡាករ​ Real ម្នាក់ ​តែ​បោះ​ឲ្យ​កីឡាករ​ Barca ​២​នាក់

  • 2017-01-10 02:21:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រធាន​ក្រុម​​ជម្រើស​ជាតិ​អេស្ប៉ាញ​ Sergio Ramos ​​បាន​បង្ហាញ​ឲ្យ​ពិភព​បាល់ទាត់​​ភ្ញាក់​ផ្អើល​ ដោយ​បោះ​ឆ្នោត​ពាន​រង្វាន់​ FIFA Men's Best Player of 2016 ជ្រើស​រើស​កីឡាករ​​មក​ពី​ក្លឹប​របស់​ខ្លួន​ Real Madrid តែ​ម្នាក់​ ប៉ុន្តែ​បោះ​ឆ្នោត​ឲ្យ​កីឡាករ​មក​ពី​ក្លឹប​គូ​ប្រជែង​ Barcelona ​ដល់​ទៅ​២​នាក់។

Ramos ជាប់​ឈ្មោះ​​ក្នុង​ក្រុម​កីឡាករ​ល្អ​របស់​ FIFA 2016 ​យប់​មិញ

Ramos ​​បាន​បោះ​ឲ្យ​​មិត្ត​រួម​ក្រុម​ Cristiano Ronaldo ចំណាត់​ថ្នាក់​លេខ​១, Lionel Messi របស់​ក្រុម​ Barcelona ​លេខ​២ និង​ Andres Iniesta ​ប្រធាន​ក្រុម​អ្នក​មាន​បុណ្យ​ ចំណាត់​ថ្នាក់​លេខ​៣។

Ramos (កណ្តាល) កាល​ឈ្នះ​ពាន​ FIFA Club World Cup 2016

លទ្ធផល​ជា​រួម​​យប់​មិញ​ Ronaldo ​ជា​អ្នក​ឈ្នះ​ពាន​រង្វាន់​នេះ​ ដោយ​ទទួល​បាន​សំឡេង​ឆ្នោត​ច្រើន​ជាង​គេ​ ៣៤,៥៤% លើ​ Messi ​បាន​ ២៦,៤២% និង​ Antoine Griezmann ​របស់​ក្លឹប​ Atletico Madrid ​បាន​ ៧,៥៣%៕

ប្រភព៖ Sport English   ប្រែ​សម្រួល៖ វិន ជីវ័ន្ត​