Camry 2018 ចេញ​រូបរាង​ហើយ​ ស្អាត​បែប​រថយន្ត​ស្ព័រ​

  • 2017-01-10 03:31:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​ក្នុង​កម្មវិធី​ Detroit Auto Showឆ្នាំ​ ២០១៧ ក្រុមហ៊ុន​ Toyota បាន​បង្ហាញ​ជា​ផ្លូវ​ការ​រូបរាង​រថយន្ត​ Camry ឆ្នាំ​ ២០១៨ ដែល​រចនា​រូបរាង​កាន់​តែ​ប្លែក​ពី​មុន។

មើល​លើ​រូបរាង​ទាំង​ក្នុង​ និង ក្រៅ​របស់​ Camry ជំនាន់​ថ្មី​នេះ​ឃើញ​ថា​កាន់​តែ​មាន​លក្ខណៈ​ស្ព័រ​ជាង​ពី​មុន ហើយ​បើ​ផ្អែក​តាម​ Toyota ឲ្យ​ដឹង​ថា​រថយន្ត​នេះ​​ផលិត​ដោយ​ប្រើ​​លោហៈ​រឹង​មាំ​ជាង​មុន​ និង​ផ្សា​ភ្ជាប់​ដោយ​បច្ចេកវិទ្យា​ថ្មី​ដើម្បី​បង្កើន​ភាព​រឹង​មាំ​នៃ​គ្រោង​រថយន្ត​ដោយ​មិន​ធ្វើ​ឲ្យ​មាន​ទម្ងន់​ធ្ងន់​ជាង​មុន។

នេះ​ជា​ម៉ូដែល Camry ​ជំនាន់​ទី​ ៨ ​ដោយ​មាន​ជម្រើស​ម៉ាស៊ីន​ចំនួន​ ៣ ប្រភេទ​រួម​មាន​ V4 ទំហំ​ ២,៥ លីត្រ, V6 ទំហំ​ ៣,៥ លីត្រ (ទាំង​ពីរ​ប្រភេទ​នេះ​មាន​ប្រអប់​លេខ​អូតូ​ ៨ វគ្គ) និង ប្រភេទ​ម៉ាស៊ីន​ Hybrid។ អំពី​តម្លៃ​ ក៏​ ដូច​ជា​កាល​បរិច្ឆេទ​ចេញ​លក់​ជា​ផ្លូវ​ការ​លើ​ទីផ្សារ​ ខាង​ក្រុមហ៊ុន​ Toyota មិន​បាន​បញ្ជាក់​ឲ្យ​ដឹង​ឡើយ៕

​ខាង​ក្រោម​ជា​រូបរាង​ និង វីដេអូលម្អិត​គ្រប់​ជ្រុង​របស់​ Camry ឆ្នាំ​ ២០១៨៖​​​​​​​

ប្រភព៖ carscoops   ប្រែ​សម្រួល៖ សុខហេង