League Cup: Man Utd ឈ្នះ Hull City ២-០ សង្ឃឹម​ខ្ពស់​ទៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​

  • 2017-01-11 01:13:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Jose Mourinho កាន់​តែ​ខិត​ជិត​ក្នុង​ការ​ឆ្ពោះ​ទៅ​ដណ្ដើម​ពាន​លើក​ដំបូង​​របស់​ខ្លួន​ជាមួយ​ Manchester United បន្ទាប់​ពី​យក​ឈ្នះ​គូ​ប្រជែង​ Hull City ២-០ នៅ​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់​ព្រ័ត្រ​ពាន League Cup ឬ EFL Cup ជើង​ទី​១​។

នៅ​៤៥​នាទី​ដំបូង United មិន​អាច​ទម្លាយ​សំណាញ់​ទី​ក្រុម​ភ្ញៀវ​បាន​ទេ ហើយ​មាន​ឱកាស​ស៊ុត​ចំ​គោល​ដៅ​ត្រឹម​២​ជើង​ប៉ុណ្ណោះ។ យ៉ាង​ណា​ក៏​ដោយ​នៅ​នាទី​៥៦ ក្រុម​ដែល​ឈ្នះ​៨​ប្រកួត​ជាប់​គ្នា​ស៊ុត​បញ្ចូល​ទី​បាន​សម្រេច​ក្រោម​ថ្វី​ជើង​ Mata តែត​ទម្លាក់ឲ្យ​ដោយ​ខ្សែ​បម្រើ​ Henrikh Mkhitaryan។

ដោយ​ឡែក​១​គ្រាប់​ទៀត តែត​បញ្ចូល​ទី​ដោយ Fellaini ដែល​ប្ដូរ​ចូល​ជំនួស​ Mata នៅ​នាទី​៨៧​ ក្រោយ​ពេល​ Matteo Darmian ទាត់​កាត់​ចូល​មក​កណ្ដាល​។ ការ​ប្រកួត​ជើង​ទី​២​នឹង​ធ្វើ​នៅ​ថ្ងៃ​ទី​២៦ ខែ​មករា​ ដើម្បី​ដឹង​ថា​ ក្រុម​ណា​ត្រូវ​ទៅ​រង់ចាំ​នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ។ ១​គូ​ទៀត​រវាង Southampton និង Liverpool ​ត្រូវ​ប៉ះ​គ្នា​នៅ​យប់​នេះ វេលាម៉ោង២ និង៤៥នាទីរំលងអាធ្រាត្រ៕

ប្រភព៖ BBC   ប្រែ​សម្រួល៖ វីរ័ត្ន