ស្ត្រី​អភ័ព្វ​រលូត​១៧​ដង ​ទើប​បាន​​​​​កូន​​ស្រី​៤​នាក់​​មិនគួរ​ឲ្យ​ជឿ​

  • 2017-01-11 01:33:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្ត្រី​ម្នាក់​​បាន​​រលូត​​កូន​​ចំនួន​​១៧​ដង រួច​​​គេ​ប្រាប់​ថា​នឹង​​លែង​​មាន​​កូន​ទៀត​ហើយ ​ប៉ុន្តែ​រយៈពេល​៩​ខែ​ក្រោយ​​ គាត់​​ទទួល​​បាន​កូន​ស្រី​ដល់​ទៅ​​៤​នាក់​​ ទាំង​មិន​នឹក​ស្មាន​ដល់។

អ្នក​ស្រី​ Lytina Kaur ​មក​ពី​ទីក្រុង Nottingham ចក្រភព​អង់គ្លេស ត្រូវ​គេ​ប្រាប់​ថា​​​គាត់​​នឹង​​មិន​អាច​​​មាន​កូន​​បាន​​ឡើយ​ ក្រោយ​ធ្វើ​រោគវិនិច្ឆ័យ​​រក​ឃើញ​ថា​​កើត​​ជំងឺ​​​មហារីក​​គ្រាប់​ឈាម​ស​រ៉ាំរ៉ៃ​​នៅ​អាយុ​ ១៧​ឆ្នាំ និង​​ទទួល​​​ការ​​​វះកាត់​​​​ខួរ​ឆ្អឹង​​ខ្នង​​​​នៅ​មួយ​ឆ្នាំ​បន្ទាប់។

ទោះ​ជា​យ៉ាង​ណា​​ ក្នុង​រយៈពេល​ ១៣​ឆ្នាំ​ក្រោយ​ ស្ត្រី​​វ័យ​៣២​ឆ្នាំ​រូប​នេះ ​បាន​​រលូត​កូន​​ជា​ច្រើន​​លើក​​ច្រើន​សារ តែ​​ពេល​នេះ​​ជា​អភូតហេតុ​​គាត់​ទទួល​បាន​កូន​ស្រី​​ទាំង​៤នាក់​ គួរ​ឲ្យ​ស្រលាញ់​ណាស់​។

Lytina សម្រាល​​កូន​​​​លើក​ដំបូង​​នៅ​​ខែ​កញ្ញា​​ឆ្នាំ​ ២០១៥ និង​​នៅ​​២​ខែ​បន្ទាប់​​​ គាត់​​ទទួល​​​បាន​ភ្លោះ​​ស្រី​ចំនួន​​២​នាក់​ទៀត ​ដោយ​​ឲ្យ​គេ​ពពោះ​ជំនួស​នៅ​ប្រទេស​ឥណ្ឌា។

ប៉ុន្តែ​​មុន​នឹង​​ក្លាយ​ជា​​ម្ដាយ​​កូន​​៤​នាក់​នេះ ​អ្នក​ស្រី​​ធ្លាប់​​រលូត​​​កូន​ដល់​ទៅ​១៧​ដង។ អ្នក​ស្រី​​ចាប់​ផ្ដើម​​​ពពោះ​​លើក​​ដំបូង​​​តាំង​ពី​​​ឆ្នាំ​ ២០០៧​ តែ​ជួប​រឿង​អភព្វ​រហូត។

ដោយ​សារ​តែ​អស់​សង្ឃឹម​​​នឹង​បាន​កូន​​ប្រើ ​អ្នក​ស្រី​​បាន​ស្វះស្វែង​​រក​ការ​ពពោះ​ជំនួស​ផង និង​​បន្ត​​ព​ពោះ​ខ្លួន​ឯង​ផង រហូត​បាន​កូន​ទាំង​បួន​នាក់​​ដោយ​កូន​​បង​គេ​​អាយុ​​១៦​ខែ ​ភ្លោះ​បន្ទាប់​១៤​ខែ និង​កូន​ស្រី​ពៅ​ ៦ខែ​ហើយ៕

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ ឡេង ភារុណ

អត្ថបទថ្មី