ពីរ​ផ្នែក​​សំខាន់មិន​អាច​ខ្វះ​បាន​ សម្រាប់​អ្នក​ចង់​បង្កើត​ពុម្ភ​អក្សរ

  • 2017-01-11 03:21:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មក​ទល់​ពេល​នេះ​មាន​អ្នក​អភិវឌ្ឍ​កម្មវិធី​ក្នុង​ស្រុក​មួយ​ចំនួន បាន​ចាប់​អារម្មណ៍​បង្កើត​ពុម្ព​អក្សរ​ខ្មែរ ដើម្បី​រួម​ចំណែក​អភិរក្ស​អក្សរសាស្ត្រ​ជាតិ។ ប៉ុន្តែ​នៅ​មាន​ប្រិយមិត្ត​មួយ​ចំនួន ចង់​ចូលរួម​បង្កើត​ដែរ តែ​មិន​ដឹង​ត្រូវ​ទាមទារ​អ្វី​ខ្លះ។

បើ​តាម​លោក មេត្តា អ្នក​ជំនាញ​បង្កើត​ពុម្ព​អក្សរ​ខ្មែរ ឲ្យ​ដឹង​ថា ការ​រចនា​ពុម្ព​អក្សរ​មិន​ចាំ​បាច់​ដល់​ថ្នាក់​ទាល់​តែ​រៀន​ជំនាញ IT ទើប​អាច​ធ្វើ​បាន​ទេ សំខាន់​គឺ​ការ​ស្រឡាញ់​និង​មាន​ឆន្ទៈ​ក្នុង​ការ​ធ្វើ​ពុម្ពអក្សរ រួម​ចំណែក​ថែរក្សា​អក្សរសាស្ត្រជាតិ។

ចង់​បង្កើត​ពុម្ព​អក្សរ​ឲ្យ​បាន​ល្អ មេត្តា​ណែនាំ Software និង​តម្រូវការ​ផ្សេងៗ ចាំ​បាច់​សម្រាប់​អ្នក​ដែល​ចាប់​អារម្មណ៍​បង្កើត​ពុម្ព​អក្សរ។ តម្រូវការ​សម្រាប់​ការ​បង្កើត​ពុម្ព​អក្សរ​មាន៖

តម្រូវការ​ផ្នែក Hardware៖

  • កុំព្យូទ័រ​ដែល​ដំណើរការ​ដោយ Windows 10
  • អេក្រង់ Full HD ឡើង (មើល​បាន​២ផ្ទាំង​ក្នុង​ពេល​តែ​មួយ)
  • CPU 64Bit
  • Ram 8GB ឡើង
  • VGA មិន​ត្រូវការ តែ​បើ​មាន 1GB ឡើង​គឺ​ល្អ
  • Mouse បន្ថែម​ក្រៅ​សម្រាប់ Laptop ធ្វើ​ដូចនេះ​ងាយស្រួល​គូសវាស

តម្រូវការ​ផ្នែក Software៖

  • Windows 10
  • Fontcreator 6.5 (ទាញ​យក Fontcreator 6.5 )
  • CorelDraw កប់​ស៊េរី
  • Adobe Illustrator កប់​ស៊េរី
  • Adobe Photoshop កប់​ស៊េរី
  • និង​កម្មវិធី​ដែល​អាច​គូស​ Graphics ផ្សេងៗ​ទៀត​បើ​អ្នក​ចេះ​ប្រើ៕

សម្រាប់​មេរៀន​និង​​ពុម្ព​អក្សរ​ជា​ច្រើន​ផ្សេង​ទៀត អាច​ចូល​ទៅ​កាន់​វិបសាយ​របស់ក្រុម​អ្នក​រចនា​ពុម្ពអក្សរ www.aksorkhmer.com

អត្ថបទ៖ ផាន់និត