ឌូតឺតេ គំរាម​​អភិបាល​ខេត្ត​ក្រុង​ស្ថិត​ក្នុង​បញ្ជី​ខ្មៅ​គ្រឿង​ញៀន​ថា «ចង់​លាលែង ឬ​ចង់​ស្លាប់»?

  • 2017-01-12 03:53:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ប្រធានាធិបតី​​ហ្វីលីពីន​​លោក​ រ៉ូឌ្រីហ្គូ​ ឌូតឺតេ ​​បាន​បើក​កិច្ច​ប្រជុំ​​​ទាំង​អារម្មណ៍​មួម៉ៅ​នៅ​វិមាន​ប្រធានាធិបតី​ Malacanang នៅ​ក្រុង​ម៉ានីល​​ ជា​មួយ​​អភិបាល​ខេត្ត​ក្រុង​​ទាំង​​អស់​​​កាល​ពី​ថ្ងៃ​​​ពុធ​​ទី​១១​មករា ​ម្សិលមិញ។

រូបថត​ផ្ដល់សិទ្ធិ​ដោយ Reuters

​អភិបាល​​ក្រុង​ម្នាក់​មក​ពី​ខេត្ត​ Luzon ​បាន​ថ្លែង​​សុំ​មិន​បញ្ចេញ​ឈ្មោះ​​ប្រាប់​អ្នក​សារព័ត៌មាន​​ថា​ លោក​ប្រធានាធិបតី​ បាន​ជេរ​បញ្ជោរ​ និង​​គំរាម​​ដល់​អភិបាល​ខេត្ត​​ក្រុង​​​នានា​ដែល​ពាក់​ព័ន្ធ​ជំនួញ​​គ្រឿង​ញៀន​ខុស​ច្បាប់ និង​ប្រព្រឹត្ត​អំពើ​ពុក​រលួយ​ ទាំង​​អារម្មណ៍​មួម៉ៅ​ក្ដៅ​ក្រហាយ។

ប្រភព​​ដដែល​​​​អះអាង​ថា​ លោក ឌូតឺតេ ​បាន​កត់​​ឈ្មោះ​​​អតីត​​មន្ត្រី​​ប៉ូលិស និង​ជា​​អភិបាល​​​ក្រុង​ Cebu លោក​ Vicente Loot ​ជា​មនុស្ស​​​ស្ថិត​​នៅ​ក្នុង​ចំណោម​​​​​ក្រុម​ជួញ​ដូរ​គ្រឿងញៀន​ អម​ជា​មួយ​​ចៅក្រម​​៩​រូប សមាជិក​សភា និង​ប៉ូលិស​ជា​ច្រើន​នាក់​​ផ្សេង​ទៀត។ ​មុន​​កិច្ច​ប្រជុំ​​នេះ​​ប៉ុន្មាន​​ថ្ងៃ លោក​​ក៏​បាន​​ពញ្ញាក់​ស្មារតី​​​ចៅហ្វាយ​ខេត្ត​ក្រុង​​​ដែល​ស្ថិត​​ក្នុង​បញ្ជី​ខ្មៅ​​របស់​លោក​​ ត្រូវ​តែ​លាលែង​តំណែង​​ ដក​ខ្លួន​ចេញ ​ឬ​ក៏​ចង់​ស្លាប់?

នៅ​រសៀល​​ថ្ងៃ​​ពុធ​ម្សិលមិញ លោក​ប្រធានាធិបតី​ចិត្ត​​ឆៅ​ខាង​លើ ​បាន​កោះ​ហៅ​អភិបាលខេត្ត​ក្រុង​មក​​​​​ប្រជុំ​ពិភាក្សា​ ចំ​ពេល​កើត​មាន​​ការ​​គំរាម​​​សម្លាប់​​លើ​​មន្ត្រី​​គ្រឿងញៀន​​​​សំខាន់ៗ​។

គួរ​បញ្ជាក់​ថា គិត​មក​ត្រឹម​​ពេល​​នេះ ​ជនសង្ស័យ​ពាក់ព័ន្ធ​គ្រឿងញៀន​​ជាង ៦០០០​នាក់​ហើយ ​ត្រូវ​​លោក​បញ្ជា​ឲ្យ​បាញ់​សម្លាប់​​​ដោយ​មិន​​បាន​កាត់​ក្ដី​៕

ជនសង្ស័យ​គ្រឿងញៀន​នៅហ្វីលីពីន

ប្រភព៖ Inquirer   ប្រែ​សម្រួល៖ ឡេង ភារុណ

អត្ថបទថ្មី