មាន​រឿង​អី​កើត​ឡើង បុគ្គលិក​ជាន់​ខ្ពស់ Apple​ ​​នាំ​គ្នា​ចាក​ចេញ​បន្ត​បន្ទាប់​គ្នា​

  • 2017-01-12 04:27:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យោង​តាម​ប្រភព​ពី​ ​Gizmodo​ ​ឲ្យ​ដឹង​ថា បុគ្គលិក​ជាន់​ខ្ពស់​ជា​ច្រើន​របស់​ ​Apple​ ​បន្ត​ចាក​ចេញ​ពី​ក្រុមហ៊ុន​​គិត​ចាប់​ពី​ដើម​ឆ្នាំ​ ​២០១៦​ ​មក​ដល់​ដើម​ឆ្នាំ​ ​២០១៧​ ​នេះ។

បុគ្គលិក​ទាំង​នោះ​មាន​ដូច​ជា៖

  • លោក​ ​Bob Kupbens​ ​អនុប្រធាន​ផ្នែក​ទីផ្សារ​លក់​ទំនិញ​តាម​អ៊ីនធឺណិត។
  • លោក​ ​Hiroki Asai​ ​អនុប្រធាន​ផ្នែក​ទំនាក់ទំនង​ទីផ្សារ​អន្តរជាតិ។
  • លោក​ស្រី​ ​Yoky Matsuoka​ ​វិស្វករ​បច្ចេកវិទ្យា​សុខភាព​ ​Apple Health។
  • លោក​ស្រី​ ​Danny Coster​ ​លោក​ ​Matt Casebolt​ ​និង​លោក​ ​Charles Kuehmann​ ​នាយក​ផ្នែក​រចនា​ផលិតផល។
  • លោក​ស្រី​ ​Sarah O’Brien​ ​លោក​ ​Colin Smith​ ​និង​លោក​ស្រី​ ​Michaela Johndrow​ ​បុគ្គលិក​ផ្នែក​ទំនាក់ទំនង​សាធារណៈ។
  • លោក​ ​Chris Lattner​ ​នាយក​ផ្នែក​អភិវឌ្ឍន៍​ ​Hardware។
  • លោក​ ​Steve Zadesky​ ​ប្រធាន​ ​Titan​ ​ដែល​ជា​គម្រោង​ផលិត​រថយន្ត​របស់​ ​Apple។
  • លោក​ ​Sankarshan Murthy​ ​អ្នក​គ្រប់គ្រង​គម្រោង​ ​Apple Watch​ ​និង​iPhone 5C។
  • លោក​ ​Timothy Hatcher​ ​ប្រធាន​ក្រុម​វិស្វករ​គ្រប់គ្រង​ ​WebKit៕

ប្រភព៖ Gizmodo   ប្រែ​សម្រួល៖ រដ្ឋ