ប្ដីប្រពន្ធឆុងគ្នា ហាមធ្វើរឿង៤យ៉ាងដាច់ខាត មុនរៀបអាពាហ៍ពិពាហ៍
- 2017-01-24 07:05:50
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ប្ដីប្រពន្ធឆុងគ្នា ហាមធ្វើរឿង៤យ៉ាងដាច់ខាត មុនរៀបអាពាហ៍ពិពាហ៍
ចន្លោះមិនឃើញ
ជាទូទៅប្ដីប្រពន្ធមុនរៀបការ តាមទម្លាប់ជាធម្មតាគេមិនឱ្យធ្វើដំណើរឆ្ងាយ ឬក៏ដើរលេងសប្បាយនោះទេ ព្រោះខ្លាចមានបញ្ហាផ្សេងៗមើលមិនឃើញ។ ប៉ុន្តែចំពោះត្រណមរបស់ដូនតាចិន ប្រសិនបើប្ដីប្រពន្ធនោះមានឆ្នាំឆុងគ្នាជាក់ស្ដែងដូចឆ្នាំនេះ ជូត ថោះ ឆុងជាមួយរកា តាមក្បួនតម្រាចិន ដើម្បីកុំឱ្យជួបរឿងមិនល្អក្រោយរៀបការហើយ ដាច់ខាតមិនឱ្យធ្វើរឿង៤យ៉ាងនេះឡើយ។
១.កុំទៅបុណ្យសព
លោកតា កុក ឡុង គ្រូចិនសែល្បីពូកែគន់គូរមើលក្បួនហុងស៊ុយបានប្រាប់ថា មុនរៀបការប្ដីប្រពន្ធដែលឆុងគ្នា កុំទៅបុណ្យសព កុំទៅកំដរគេក្នុងពិធីបុណ្យសពឱ្យសោះ។
២. កុំទៅមើលគេរៀបគ្រែផ្សំដំណេក
លោកតាប្រាប់ទៀតថា ចំណុចនេះក៏ត្រូវប្រុងប្រយ័ត្នបំផុតកូនក្រមុំ ឬកូនកំឡោះមិនត្រូវទៅមើលគេរៀបគ្រែផ្សំដំណេកដាច់ខាត ព្រោះអាចជួបរឿងស៊យក្រោយរៀបការរួច។
៣. កុំទៅស្នេហាថើបគ្នា នៅកន្លែងវត្តភ្នំ
នៅត្រង់ចំណុចនេះលោកតា កុក ឡុង និយាយថា តាមទំនៀមទម្លាប់ប្រពៃណីចិន ប្ដីប្រពន្ធស្រឡាញ់គ្នារាប់ឆ្នាំទើបរៀបអាពាហ៍ពិពាហ៍។ ប៉ុន្តែឥឡូវនេះស្រឡាញ់គ្នាតែមួយឆាវក៏អាចរៀបការជាមួយគ្នាបានដែរ។ ហើយគូស្នេហ៍ខ្លះទៅសាងភាពផ្អែមល្ហែមនៅកន្លែងវត្តភ្នំ បើតាមចិនប្ដីប្រពន្ធឆុងគ្នា ដាច់ខាតកុំទៅស្នេហាថើបគ្នានៅវត្តភ្នំឱ្យសោះ ត្រឹមតែរ៉ារទេះភ្លើងបានហើយ។ លោកតាបញ្ជាក់ទៀតថា៖ "បើចិននៅខ្មែរយើង មុនរៀបអាពាហ៍ពិពាហ៍គេគោរពម្ចាស់ទឹកម្ចាស់ដីខ្មែរ ឥឡូវគេច្រើនទៅវត្តភ្នំ ចិនគេឱ្យតែកូនកំឡោះទៅទេ មិនឱ្យកូនក្រមុំទៅទេ"។
៤. កុំព្រហើនបើកឡានឆ្លងកាត់ផ្លូវជាតិលេខ៤
គ្រូចិនសែនៅ ស៊ិនសែហោរាបកប្រែ ឯកសារខ្មែរចិន ចិនខ្មែរបានប្រាប់ត្រណមមួយទៀតចំពោះប្ដីប្រពន្ធឆុងគ្នាគឺ មុននឹងរៀបការកូនស្រីហាមព្រហើនបើកឡានឆ្លងកាត់ផ្លូវជាតិលេខ៤ ឆ្លងកាត់កន្លែងយាយម៉ៅពេជ្រនិល។ បើកបរត្រឹមកំពង់ស្ពឺ ត្រឹមត្រពាំងក្រឡឹង ហើយឱ្យប្ដីបើកចុះដាច់ខាតចំណុចត្រូវតម ទើបអាចឆ្លងផុតគ្រោះទាំងឡាយទាំងពួង៕